កម្ពុជានឹងមាន ២ កៅអីនៅ AFC Cup ចាប់ពី​ឆ្នាំ​ ២០២១ ត​ទៅ​

//s5.kh1.co/61/61ee7e9ca9a312c6e97f0463c9121f37117bb8ba.jpg
កីទ្បា

 ២២-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

សម្រាប់២កៅអីនោះ គឺមួយកៅអីត្រូវចូលទៅ​កាន់វគ្គ​ចែក​ពូលដោយស្វ័យប្រវត្តិ ដែលបានទៅលើក្លិបណាមួយឈ្នះជើងឯក Metfone Cambodian League និងមួយកៅអីទៀតសម្រាប់ក្រុមជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ

កម្ពុជានឹងមាន ២ កៅអីនៅ AFC Cup ចាប់ពី​ឆ្នាំ​ ២០២១ ត​ទៅ​។ សម្រាប់២កៅអីនោះ គឺមួយកៅអីត្រូវចូលទៅ​កាន់វគ្គ​ចែក​ពូលដោយស្វ័យប្រវត្តិ ដែលបានទៅលើក្លិបណាមួយឈ្នះជើងឯក Metfone Cambodian League និងមួយកៅអីទៀតសម្រាប់ក្រុមជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ដែលត្រូវឆ្លង​កាត់វគ្គ Play-Off ជាមុនសិន មុនឈានដល់វគ្គចែកពូល។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមបញ្ជាក់ថារដូវកាលមុនៗ កម្ពុជាមានកៅអីតែ១ប៉ុណ្ណោះដល់ក្រុមឈ្នះជើងឯក Metfone Cambodian League ដើម្បីជម្រុះទៅលេងវគ្គចែកពូល (Group Stage) នៃពានរង្វាន់ AFC Cup ។ ប៉ុន្តែចាប់ពីរដូវកាលក្រោយទៅ ក្លិបបាល់ទាត់នៅកម្ពុជានឹងទទួលបាន ២កៅអីចូលរួមការប្រកួតពានរង្វាន់ AFC Cup ចាប់ពីរដូវកាល២០២១តទៅ។

យ៉ាងណាដើម្បីទទួលបានកៅអីទៅកាន់ការប្រកួតកម្រិតទ្វីបនេះ ក្លិបទាំងអស់ត្រូវបំពេញតាមលក្ខខណ្ឌអាជ្ញាបណ្ណ​ក្លិបអន្តរជាតិជាមុន ឬ AFC Club Licensing 2020។ ក្នុងករណីមិនអាចបំពេញបានទេ សិទ្ធិចូលរួមនឹងត្រូវ​ប្រគល់​ទៅឱ្យក្រុមស្ថិតនៅចន្លោះលេខពីរដល់លេខ៦នៃក្របខណ្ឌ MCL។ ដោយឡែកសម្រាប់ក្រុមណាមួយដែលឈ្នះទាំង MCL និងពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ នោះកៅអីវគ្គ Play-Off ត្រូវផ្ដល់ក្រុមរងជើងឯកលីគកំពូល។

ក្លិបបឹងកេតលើកពាន Hun Sen Cup 2019
ក្លិបបឹងកេតលើកពាន Hun Sen Cup 2019
ព្រះខ័នរាជស្វាយរៀងលើកពាន MCL 2019
ព្រះខ័នរាជស្វាយរៀងលើកពាន MCL 2019

គួរបញ្ជាក់ថា ក្លិបព្រះខ័នរាជស្វាយរៀងកំពុងប្រកួតប្រជែងនៅវគ្គ Play-Off រដូវកាល២០២០នេះ ដោយស្ថិតនៅពូល G។ សូមរំឭកដែរថា កម្ពុជាទទួលបានសិទ្ធិចូលរួមការប្រកួតពានរង្វាន់ AFC Cup លើកដំបូងនៅឆ្នាំ២០១៧៕

ប្រភព៖ គណៈកម្មការប្រកួតបាល់ទាត់កម្ពុជា

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T