បរាជ័យថ្ងៃមុនទល់នឹង Chelsea តើ De Gea នៅតែជាជម្រើសរបស់លោក Solskjaer ទល់នឹងក្រុម West Ham ដែរឬទេ?

//s5.kh1.co/f3/f39d1c3770f57c67802be38cad122a0222324f89.jpg
កីទ្បា

 ២២-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

De Gea ត្រូវបានកោះហៅដើម្បីពិភាក្សាកំហុសរបស់គាត់ដែលបានធ្វើឱ្យ United បាត់បង់ឱកាសធំឈានដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup កាលពីថ្ងៃអាទិត្យ។

កីឡាករ De Gea ត្រូវបានកោះហៅដើម្បីពិភាក្សាកំហុសរបស់គាត់ដែលបានធ្វើឱ្យ United បាត់បង់ឱកាសធំឈានដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup កាលពីថ្ងៃអាទិត្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅពេលដែលលោក Solskjaer ត្រួវបានគេចោទសួរថា តើគាត់អាចបញ្ជាក់ទេថា តើអ្នកចាំទីសញ្ជាតិអេស្ប៉ាញនឹងអាចលេងទល់នឹងក្រុម West Ham នៅកីឡដ្ឋាន Old Trafford ឬអត់ ស្រាប់តែលោក Solskjaer បានឆ្លើយតបថា “ខ្ញុំមិនចង់និយាយអំពីរឿងនេះទេ។ ពេលនេះ យើងក្លាយជាក្រុមតែមួយ និងមានគោលដៅតែមួយដូចគ្នា។

"យើងនឹងនៅជាមួយគ្នាជាក្រុម ហើយដូចដែលខ្ញុំបាននិយាយហើយថា គាត់ធ្លាប់បានបង្ហាញឱ្យយើងឃើញពីមុនមកហើយថា គាត់ពិតជាអ្នកចាំទីដ៏ខ្លាំងសម្រាប់ក្រុមរបស់យើង។ យើងនឹងនៅជាមួយគ្នា ហើយក្រុមទាំងអស់នឹងជួបគ្នានារាត្រីថ្ងៃពុធនេះ" ។

អ្នកចាំទី  David de Gea
អ្នកចាំទី  David de Gea

គួរឱ្យដឹងទៀតថា នៅពេលសួរអំពីការជ្រើសរើសក្រុមទាំងមូលរបស់គាត់ លោក Solskjaer បានបន្ថែមថា "យើងត្រូវតែធ្វើការកោះហៅកីឡាករទាំងអស់ ព្រោះគ្រប់ Role ទាំងអស់គឺជារឿងដ៏សំខាន់ដែលយើងត្រូវយកចិត្តទុកដាក់។ ដូច្នេះអ្នកត្រូវតែធ្វើការសម្រេចចិត្តដែលត្រឹមត្រូវសម្រាប់ក្រុម និងក្លិបក្នុងការជ្រើសរើសកីឡាករមកលេងនៅលើទីលាន"។ យើងនឹងធ្វើឱ្យបានល្អនៅថ្ងៃពុធនេះ ហើយយើងនឹងធ្វើឱ្យកាន់តែល្អទៀតនៅថ្ងៃអាទិត្យ ហើយបន្ទាប់ពីរដូវកាលត្រូវបញ្ចប់ យើងនឹងធ្វើការសម្រេចចិត្តបន្ថែមទៀតថា ត្រូវទិញកីឡាករណាចូល ឬលក់កីឡាករណាចេញ៕

កីឡាករ Manchester United
កីឡាករ Manchester United

ប្រភពTribal Football

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T