អតីតគ្រូបង្វឹករបស់ PSG ម្នាក់នេះអាចនឹងមកដឹកនាំឲ្យ Barca ជំនួសលោក Satien មួយរដូវកាលខណៈដែល Xavi មិនទាន់អាចមកដឹកនាំបាន

//s5.kh1.co/03/030233845d5d0ccfded18d5515acf2f8df7ca4d0.jpg
កីទ្បា

 ២២-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

អតីតគ្រូបង្វឹករបស់ក្លិប PSG លោក Laurent Blanc អាចនឹងមកដឹកនាំឲ្យ Barca ជំនួសលោក Satien មួយរដូវកាលខណៈដែល Xavi មិនទាន់អាចមកដឹកនាំបាន

បរទេស៖ បើតាមរបាយការណ៍របស់គេហទំព័រ Sport បានឲ្យដឹងថាអតីតអ្នកចាត់ការទូទៅរបស់ក្លិប Paris Saint-Germain លោក Laurent Blanc អាចនឹងមកដឹកនាំក្លិប Barcelona ជំនួសលោកគ្រូបង្វឹក Quique Setién នៅ  បញ្ចប់រដូវកាលនេះប្រសិនបើ Barca មិនអាចលើកពាន UEFA Champions League បានទេនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Laurent Blanc
  លោក Laurent Blanc
  លោក Quique Setién 
  លោក Quique Setién 

បន្ទាប់ពីភ្លាត់ស្នៀតឲ្យក្លិប Real Madrid ឆក់ពាន La Liga ទៅបាត់នៅសប្តាហ៍មុន កៅអីជាគ្រូបង្វឹករបស់លោក Satien កាន់តែក្ដៅទៅៗហើយ។ ដោយឡែកលោក Laurent Blanc អាចជាបេក្ខភាពឈានមុខគេក្នុងការមកដឹកនាំបន្តបើសិនជាលោក Satien ត្រូវបាន Barca បណ្តេញចេញមែននោះ។ ប៉ុន្តែបើតាមរបាយការណ៏បានឲ្យដឹងទៀតថា Barca អាចនឹងយកលោក Laurent Blanc ឲ្យមកដឹកនាំតែមួយរដូវកាលប៉ុណ្ណោះ ដោយក្លិបមួយនេះកំពុងតែរង់ចាំការត្រឡប់មកវិញរបស់គ្រូបង្វឹកជម្រើសទីមួយ Xavi ដែលនៅសល់កុងត្រាជាមួយក្លិបនៅប្រទេស​កាតារហូតដល់ឆ្នាំ២០២១នោះ៕

លោក Xavi
លោក Xavi
  កីឡាករ Zlatan Ibrahimovic និង លោក Laurent Blanc 
  កីឡាករ Zlatan Ibrahimovic និង លោក Laurent Blanc 

ប្រភពdailymail

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T