ចុមយក្ស! គ្រាន់តែបានឡើងមកលេងនៅ PL វិញរដូវកាលក្រោយ Leeds ដាក់គោលដៅតាមប្រមាញ់យក ជើងស៊ុតចាស់វស្សា២រូបនេះ មករួមក្រុម

//s5.kh1.co/1e/1e467a61d8e7ab5e65a90d9455c434c9bdc18949.jpg
កីទ្បា

 ២២-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

គ្រាន់តែបានឡើងមកលេងនៅ PL វិញរដូវកាលក្រោយ Leeds ដាក់គោលដៅតាមប្រមាញ់យក Cavani និង Zlatan

អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា ក្លិប Leeds United បានដាក់គោលដៅតាមប្រមាញ់យកខ្សែប្រយុទ្ធ Edinson Cavani របស់ក្រុម Paris Saint-Germain និងអតីតមិត្តរួមក្រុមរបស់គេ Zlatan Ibrahimovic ដើម្បីមកពង្រឹងក្រុមត្រៀមតតាំងជាមួយក្រុផ្សេងៗទៀត នៅក្របខណ្ឌ Premier League រដូវកាលក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ Edinso Cavani និង Zlatan Ibrahimovic 
  ខ្សែប្រយុទ្ធ Edinso Cavani និង Zlatan Ibrahimovic 

​ជាមួយគ្នានេះ ប្រធានក្លិប Leeds លោក Andrea Radrizzani បានបង្ហើបថា ក្លិបរបស់លោក បានកំណត់គោលដៅទៅលើ Zlatan ជាយូរណាស់មកហើយ ដោយធ្លាប់ធ្វើការចរចាផ្ទេរយកខ្សែប្រយុទ្ធចាស់វស្សារូបនេះ តាំងពីខែមករាមកម្ល៉េះ។

ទាក់ទិនទៅនឹងរឿងនេះ លោក Andrea បាននិយាយប្រាប់កាសែត Sky Sports Italia លម្អិតយ៉ាងដូច្នេះថា៖

ពួកយើងបានព្យាយាមចុះកុងត្រាយក Ibrahimovic កាលពីខែមករា ប៉ុន្តែគេបានជ្រើសរើសចូលរួមជាមួយ AC Milan។ ឥលូវខ្ញុំគិតថា វាដូចជាយឺតពេលបន្តិចហើយ ព្រោះកម្រិតនៃការលេងបាល់នៅអង់គ្លេសវាមានភាពខុសគ្នា។

   លោក Andrea Radrizzani 
https://s5.kh1.co/__image/w=650,h=433,q=100/43/435cc09aa2af44242ad01da11254d49d64996da0.png

កុងត្រារបស់ Zlatan និង AC Milan នឹងផុតកំណត់នាដំណាច់ខែក្រោយនេះ ខណៈកីឡាកររូបនេះ មានដំណឹងលេចឮមកថា គ្រោងត្រឡប់ទៅលេងនៅប្រទេសស៊ុយអែតវិញ​ ដែលជាដែនដីកំណើតរបស់គេ ឬក៏អាចចូលនិវត្តន៍តែម្ដង។

កីឡាករ Zlatan Ibrahimovic 
កីឡាករ Zlatan Ibrahimovic 

ជាមួយគ្នានេះ ប្រសិនបើបរាជ័យយក Zaltan ម្ដងទៀត លោក Andrea នៅមានគោលដៅ១រូបទៀត គឺកីឡាករ Cavani ដែលកំពុងជិតផុតកុងត្រាជាមួយនឹងក្រុម PSG ដូចគ្នា ប៉ុន្តែលោកមិនទាន់បានធ្វើការចរចាជាមួយនឹងជើងស៊ុតវ័យ៣៣ឆ្នាំរូបនេះ នៅឡើយទេ។

Cavani អាចនឹងសម្របខ្លួនបានល្អនៅទីនេះ (Premier League) ប៉ុន្តែខ្ញុំមិនទាន់បាននិយាយជាមួយគាត់ទេ ហើយពួកយើងកំពុងគិតគូពីគាត់ដូច្នេះមានតែរង់ចាំមើលទាំងអស់គ្នា ព្រោះឥលូវគាត់អាចផ្ទេរបានដោយមិនមានតម្លៃខ្លួន។

លោក Andrea Radrizzani 
  ខ្សែប្រយុទ្ធ Edinson Cavani
  ខ្សែប្រយុទ្ធ Edinson Cavani

គួរឲ្យដឹងដែរថា Cavani ជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេ ប្រចាំក្លិប PSG ពោលរយៈពេល៧ឆ្នាំជាមួយនឹងក្លិបយក្សបារាំង គេស៊ុតបញ្ចូលទីបានរហូតដល់២០០គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួន៣០១ប្រកួត៕

ប្រភពthesun

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T