កាលពីពេលថ្មីៗនេះ អ្នកគាំទ្ររបស់ក្រុមតារាចម្រៀងស្រី SNSD របស់ប្រទេសកូរ៉េខាងត្បូង មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានទស្សនាកម្មវិធី MBC ដែលនិយាយពីរបរអាហារប្រចាំថ្ងៃ ដែលធ្វើឲ្យសមាជិក នៃក្រុមចម្រៀងស្រី SNSD នីមួយៗមានរាងស្គមស្អាត។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា សមាជិកនៃក្រុមតារាចម្រៀងស្រី SNSD មានរបរអាហារតឹងរឹងបំផុត ដោយពួកគេត្រូវញ៉ាំតែបន្លែ និងផ្លែឈើប៉ុណ្ណោះ ជារៀងរាល់ថ្ងៃ។ ប្រភពដដែរ បានបន្តទៀតថា នៅពេលព្រឹក ពួកគេបានញ៉ាំផ្លែឈើ និងបន្លែ ដែលមានជាតិកាឡូរីសរុប ចំនួន ២០០កាឡូរី និងពេលថ្ងៃពួកគេញ៉ាំបន្លែ និងផ្លែឈើ ដែលមានជាតិកាឡូរី ចំនួន ៣០០កាឡូរីទៀត រហូតដល់ពេលយប់ពួកគេបានញ៉ាំបន្ថែមចំនួន ៣០០កាឡូរីទៀត សរុបចំនួន ៨០០កាឡូរីក្នុងមួយថ្ងៃ។

សូមបញ្ជាក់ផងដែរថា ជាទូទៅមនុស្សស្រី ត្រូវការញ៉ាំអាហារ ដែលមានជាតិកាឡូរីចំនួន ២០០០កាឡូរីក្នុងមួយថ្ងៃ ហើយនេះជារឿងដ៏អស្ចារ្យមួយ ដែលសមាជិកនៃក្រុម តារាចម្រៀងស្រី SNSD នីមួយៗ អាចញ៉ាំត្រឹមតែ ៨០០កាឡូរីក្នុងមួយថ្ងៃ ហើយត្រូវធ្វើការវ្វឹកហាត់រាំ និងធ្វើការអនុវត្តន៏ជាច្រើន ទៅតាមកាលវិភាគ ដែលបានកំណត់ទៀតផង។

យ៉ាងណាមិញ អាហារបីពេល ដែលពួកនាងបានញ៉ាំ គឺមានដូចជា ល្ពៅផ្អែម សាឡាត់ និងប៉េងប៉ោះ ហើយនៅពេលដែលពួកនាងឃ្លាន ពួកនាងបានញ៉ាំត្រសក់បន្ថែម។















ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]