សូដា នីតា « មិនយកប្តីជាមនុស្ស មានលុយ មកជះលើក្បាល » ខណៈពេលនេះ មានប្រុសក្មេងម្នាក់ ប្រកាសចូលដណ្តឹង

//s5.kh1.co/0b/0b21f9437f71131108a766e9ad5dcf1db68389cc.jpg
តារា & កម្សាន្ដ

 ២២-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

បន្ទាប់ពីមានលេចលីព័ត៌មានថា មានតារាសម្ដែងប្រុសវ័យក្មេងចូលដណ្ដឹង កញ្ញា សូ ដានីតា និងបង្ហើបពីពាក្យចចាមអារាមថា នាងស្នេហ៍តែប្រុសក្មេងនោះ ស្រាប់តែនាងចេញមុខមកនិយាយបែបនេះ។

ភ្នំពេញ៖ សព្វថ្ងៃនេះ តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព កញ្ញា សូ ដានីតា កំពុងតែមានភាពមមាញឹកនឹងការងារសិល្បៈសម្ដែងនៅក្នុ្ងងខ្សែភាពយន្តជាច្រើន ជាពិសេសនោះ នាងក៏ ទទួលបាននូវការគាំទ្រពីសំណាក់ហ្វេនៗ ជាមួយនឹងទេពកោសល្យ ព្រមទាំងរូបសម្រស់ដ៏ស្រស់ស្អាត ក្មេងជាងវ័យ ដែលធ្វើឲ្យនាងមាន ឈ្មោះបោះសម្លេងកាន់ខ្លាំងឡើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រៅមានភាពជោគជ័យនៅក្នុងវិស័យសិល្បៈហើយ ងាកមកមើលពីជីវិតឯកជនរបស់នាងវិញម្ដង ឃើញថា​ សព្វថ្ងៃនេះ នាងហាក់ដូចជាមានភាពឯកា ព្រោះមិនទាន់មានគូជីវិត ដែលសាកសមនិងអាចឆក់យកបេះដូងរបស់នាងបានឡើយ។ ប៉ុន្តែ ថ្មីៗនេះ ស្រាប់តែលេចលឺព័ត៌មានថា មានតារាសម្ដែងប្រុសវ័យក្មេងម្នាក់ បានប្រកាសចូលដណ្ដឹងនាង ហើយក៏បានបង្ហើបទៀតថា ពេលនេះអាចនឹងមានភ្លើងខៀវកំពុងតែភ្លឺឡើង ព្រោះមានពាក្យចចាមអារាមថា តារាស្រីរូបនេះ ស្នេហ៍តែប្រុសក្មេង ផងដែរ។

មិនយូរប៉ុន្មាន បន្ទាប់ពីមានដំណឹងលេចលឺបែបនេះ ស្រាប់តែ កញ្ញា សូ ដានីតា​ បានបង្ហោះសារមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយបានរៀបរាប់ថា៖ 

តើឲ្យយកអ្នកណាទើបត្រូវចិត្ត នឹង មាត់របស់មនុស្ស ? ស្រលាញ់មនុស្សមានលុយ គឺភាគច្រើនជាប្តីគេ យកមនុស្សចាស់ៗពេកតែមានលុយ គេថាយើងក្មេងចង់បោកយកលុយតាចាស់ បើចង់យកមនុស្សស្រករគ្នា រឺក្មេងជាងបន្តិច គេថាយើងស្រលាញ់ប្រុសក្មេង ? តើជីវិតមនុស្សស្រីដូចពួកខ្ញុំត្រូវយកអ្នកណា មនុស្សបែបណាទើប សមនឹងមាត់មនុស្សគ្រប់គ្នា ? សូមម្នាក់ ១ ចម្លើយផង តែសម្រាប់ជីវិតខ្ញុំ មិនយកប្តីជាមនុស្ស មានលុយ មកជះលើក្បាល ហើយ បញ្ជារទុកខ្ញុំជាទាសីឡើយ ប្តីខ្ញុំត្រូវជាមនុស្ស រស់នៅមានគំនិតគិតខ្ញុំមុន មិនមែនគិតតែអាត្មាឡើយ។

សូ ដានីតា

ខណៈដែលការបង្ហោះសារបែបនេះ ក៏មាន មនុស្សជាច្រើន មានការពេញចិត្ត ព្រមទាំងយល់ស្របជាមួយនឹងសម្ដីរបស់នាង ហើយថែមទាំងផ្ដល់យោបល់ថា មិនចាំបាច់ខ្វល់ពីមាត់អ្នកដទៃនោះឡើយ សំខាន់ឲ្យតែរកបានមនុស្សល្អ និងរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល៕

សូមទស្សនារូបភាពខាងក្រោម៖

សូ ដានីតា 
សូ ដានីតា 
សូ ដានីតា 
សូ ដានីតា 
សូ ដានីតា 
សូ ដានីតា 
សូ ដានីតា 
សូ ដានីតា 
សារបង្ហោះ របស់ សូ ដានីតា 
សារបង្ហោះ របស់ សូ ដានីតា 
សូដា នីតា
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T