Mommy Chompoo ឈ្នះគេទៀតហើយ លេងស្ទាយ៍ផាត់មុខលើកនេះ ដូចពិតៗតែម្ដង

//s5.kh1.co/b7/b71ecfa012a8a4e94e14bd8e2753803ac1d73e42.jpg
តារា & កម្សាន្ដ

 ២២-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

មិនប្លែក មិនថ្មី មិនមែនជា Chompoo Araya ទេ! មកលើកនេះ គ្រាន់តែការផាត់មុខ ដូចចាប់ពពកមកដាក់លើមុខ លេងស្ទាយ៍បែបនេះគឺឈ្នះអស់មនុស្សគ្រប់គ្នាតែម្ដង ។

ថៃ៖ កំពូលតារាសម្ដែងស្រីលំដាប់ជួរមុខ Chompoo Araya ដែលត្រូវបានមហាជនភាគច្រើនស្គាល់ថា ជាតារាស្រីមួយរូប ដែលមានភាពជោគជ័យទាំងការងារសិល្បៈ និងជីវិតគ្រួសារ ដែលបានរស់មានសុភមង្គលខ្លាំង ជាមួយស្វាមីមានទ្រព្យវាល់លាន និងកូនភ្លោះពីរនាក់ទៀត យ៉ាងមានក្ដីសុខ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ ការលេងស្ទាយ៍តុបតែងខ្លួនរបស់តារាស្រីរូបនេះ ក៏ជាទីចាប់អារម្មណ៍សម្រាប់អ្នកគាំទ្រច្រើនផងដែរ ដោយពីមួយថ្ងៃទៅមួយថ្ងៃ តារារូបនេះ តែងតែមានការនិយមលេងស្ទាយ៍ធ្វើខ្លួន ប្លែកៗ ចាយលុយទិញរបស់របរប្រើប្រាស់ថ្លៃៗ ឲ្យអ្នកគាំទ្រលួចច្រណែននឹង ជីវិតដ៏ហាយសូរបស់នាង ស្ទើរគ្រប់គ្នាផងដែរ។

យ៉ាងណាមិញ Chompoo កាន់តែមានវ័យកាន់តែច្រើនក៏ពិតមែន ប៉ុន្តែ យើងនៅតែសង្កេតឃើញថា អ្នកម៉ាក់កូនភ្លោះរូបនេះ នៅតែមានអ្វីប្លែកៗបង្ហាញដល់អ្នកគាំទ្រជាញឹកញាប់ មិនចេះដាច់។

ពិសេសកាលពីប៉ុន្មានថ្ងៃមុននេះ Chompoo បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើន មានការចែករំលែក នូវរូបភាពជាច្រើនសន្លឹករបស់នាង ជាមួយនឹងការតុបតែង ផាត់មុខ ជាមួយនឹងស្ទាយ៍ថ្មី ប្លែកខ្លាំង​ ដោយនាង បានរៀបចំជាសំឡីពណ៌សៗ យកមកចាប់បណ្ដុំនៅលើមុខ ធ្វើដូចជាពពកសប្បនិមិត្ត ដែលការតុបតែងនោះ មើលមួយភ្លែតអាចនឹងគិតថាជាការប្រើប្រាស់ ការកាត់តតាមកម្មវិធីទូរស័ព្ទ ឬកុំព្យូទ័រ តែតាមការពិត វាជាការផាត់មុខដោយការកែច្នៃគំនិតថ្មីទៅវិញសោះ ដែលចំណុចមួយនេះ Chompoo ក៏ត្រូវបានហ្វេនៗលាន់មា់សរសើរជាច្រើនផងដែរ៕ 

ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖

Chompoo Araya
Chompoo Araya
Chompoo Araya
Chompoo Araya
Chompoo Araya
Chompoo Araya
Chompoo Araya
Chompoo Araya
Chompoo Araya
Chompoo Araya
Chompoo Araya
Chompoo Araya
Chompoo Araya
Chompoo Araya
Chompoo Araya
Chompoo Araya
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T