អ្នកគាំទ្ររំភើបមិនស្ទើរ ពេលឃើញ Ronaldo និង Dybala ធ្វើបែបនេះ ក្រោយឈ្នះក្រុម Lazio ក្នុងលទ្ធផល ២-០

//s5.kh1.co/79/79b387334f94a75008d01d81558465d2bd0de81c.png
កីទ្បា

 ២២-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Ronaldo និង Dybala បានរត់ឱបគ្នា ក្រោយឈ្នះក្រុម Lazio ក្នុងលទ្ធផល ២-០

ក្រុមសេះបង្កង បានប៉ះជាមួយក្រុម Lazio ដែលលទ្ធផលទទួលបាន ២-០ រកបានដោយ Cristiano  Ronaldo ទាំងពីគ្រាប់ ប៉ុន្តែក៏ជាការយឹតយោងពីសំណាក់មិត្តរួមក្រុមផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រាប់ទីមួយរបស់ Ronaldo រកបានដោយការប៉េណាំងទី ដោយសារនOពេលនោះកីឡាករក្នុងក្រុម Lazio ធ្វើឱ្យមានកំហុស នៅពេលដែលមានការដណ្តើមបាល់គ្នាយ៉ាងរញ៉េរញ៉ៃនោះ Cristiano Ronaldo ក៏បម្រុងស៊ុតបញ្ចូលទីក៏ឡងទៅប៉ះដៃ កីឡាករ របស់ Lazio ធ្វើឱ្យមានការស៊ុតប៉េណាំងទី។

បន្ទាប់មកទៀត Dybala បានបណ្តើរបាល់ពីពាក់កណ្តាលតារាងដាច់គេអស់ ដោយមានក្រុមគេដេញតាមពីក្រោយផងដែរ ប៉ុន្តែជាឱកាសល្អ ដោយ Dybala បានឃើញ Ronaldo បានរត់ដេញតាមជួយពីក្រោយផងដែរ។

Dybala បានរត់ទោឱប Ronaldo 
Dybala បានរត់ទោឱប Ronaldo 

ជាក់ស្តែង នៅពេលដែល Dybala បណ្តើរទៅដល់ទី គេមិនបានស៊ុតដោយខ្លួនឯងនោះទេ តែគេបែរជាបញ្ជួនបាល់ទៅឱ្យ Ronaldo ជាអ្នកស៊ុតបញ្ចូលទីទៅវិញ។

អ្វីដែលរំភើបនោះ នៅពេល Ronaldo បានសម្រេចគ្រាប់បាល់របស់ខ្លួនជាលើកទី២ ហើយ  Dybala ក៏បានរត់ទៅឱប Cristiano Ronaldo ដែលមើលទៅហាក់កំពុងតែផ្តល់កម្លាំងចិត្តយ៉ាងធំមួយទៅឲ្យ Cristiano Ronaldo ដែលធ្វើឱ្យអ្នកគាំទ្រ រំភើបចិត្តស្ទើរតែស្រក់ទឹកភ្នែក នៅពេលដែលឃើញកីឡាករចេះស្រលាញ់គ្នាបែបនេះ៕

Dybala បានរត់ទោឱប Ronaldo 
Dybala បានរត់ទោឱប Ronaldo 
Dybala បានរត់ទោឱប Ronaldo 
Dybala បានរត់ទោឱប Ronaldo 
AOK VANNA
VANNA (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T