រៀបការ១៥ឆ្នាំហើយ តែ ឃុំ ប៉ុណ្ណាដែត នៅតែស្វីតដាក់ប្រពន្ធដោយសារបែបនេះ

//s5.kh1.co/b2/b25fe44cc1322400c78c6cdccffaba1472139eac.jpg
តារា & កម្សាន្ដ

 ២២-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

អ្នកណាថាមិនដឹងពីជីវិតស្វាមីភរិយា តារាចម្រៀងស្រី អ្នកនាង យក់ ថិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត អ្នកទាំងពីរត្រូវបានមហាជន និងអ្នកគាំទ្រចាត់ទុកអ្នកទាំងពីរជាប្ដីប្រពន្ធគំរូទៀតផង។

ភ្នំពេញ៖ ជាការពិតណាស់ ដូចដែលគ្រប់គ្នាបានដឹងហើយថា ជីវិតប្ដីប្រពន្ធរបស់អតីតតារាប្រុសល្បីឈ្មោះ លោក ឃុំ ប៉ុណ្ណាដែត និងអ្នកនាង យក់ ថិតរដ្ឋា អ្នកទាំងពីរបានបានរៀបការជាមួយគ្នាអស់រយៈពេល ១៥ឆ្នាំមកហើយ ដោយពេលនេះ តារាប្រុសស្រីរូបនេះ ក៏មានកូន២នាក់ និងកំពុងពរពោះកូនទី៣ម្នាក់ទៀតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញទៀត បើទោះបីរៀបការរស់នៅជាមួយគ្នាអស់រយៈពេល ១៥ឆ្នាំកន្លងមកនេះ លោក ឃុំ ប៉ុណ្ណាដែត និងអ្នកនាង យក់ ថិតរដ្ឋា តែងតែបង្ហាញពីទំនាក់ទំនងស្នេហាប្ដីប្រពន្ធអ្នកទាងពីរយ៉ាងមានក្ដីសុខ សុភមង្គលខ្លាំងតែម្ដង។ មិនតែប៉ុណ្ណោះ តារាប្រុសស្រីទាំងពីរដួងនេះ តែងតែមានភាពផ្អែមល្ហែមជាមួយគ្នាជាញឹកញាប់ និងបញ្ជាក់ឲ្យឃើញថា ជីវិតស្វាមីភរិយារបស់ពួកគេកាន់តែរឹងមាំជាងមុន ធ្វើឲ្យហ្វេនៗច្រណែននឹងអ្នកទាំងពីរគ្រប់ពេល។

ជាក់ស្ដែង អ្វីដេលកាន់តែធ្វើឲ្យហ្វេនៗរំភើបនោះ មុននេះបន្តិច តារាប្រុសរូបនេះ បានបង្ហោះសារខ្លីមួយនិយាយពីជីវិតគូយ៉ាងដូច្នេះថា «មនុស្សស្រលាញ់គ្នា នៅជិត ឬឆ្ងាយគ្នាមិនសំខាន់ សំខាន់ឲ្យតែចេះទុកចិត្តគ្នា កុំបំផ្លាញទំនុកចិត្តគ្នា កុំលួចក្បត់គ្នា»។ ដោយឡែក បន្ទាប់ពីឃើញតារាប្រុសរូបនេះបង្ហោះសារបែបនេះហើយ ស្រាប់តែអ្នកនាង យក់ ថិតរដ្ឋា បានចូលទៅ Comment ពាក្យស្វីតទៅកាន់ស្វាមីវិញថា​ «ខ្ញុំធ្លាក់ក្នុងអន្លង់ស្នេហ៍បងហើយ ស្រលាញ់ នៅក្បែរបង»

ក្រោយពីអ្នកគាំទ្រឃើញសារខ្លី ពីអតីតតារាប្រុសជាស្វាមី និងមេគ្រួសារល្អ លោក ឃុំ ប៉ុណ្ណាដែត បែបនេះរួច មានហ្វេនៗជាច្រើនបានពោលពាក្យសរសើរដល់លោកស្ទើរតែគ្រេប់គ្នាតែម្ដង៕

សូមទស្សានរូបភាពខាងក្រោម៖ 

អ្នកនាង យក់ ថិតរដ្ឋា  និងលោក ឃុំ ប៉ុណ្ណាដែត 
អ្នកនាង យក់ ថិតរដ្ឋា  និងលោក ឃុំ ប៉ុណ្ណាដែត 
អ្នកនាង យក់ ថិតរដ្ឋា  និងលោក ឃុំ ប៉ុណ្ណាដែត
អ្នកនាង យក់ ថិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត
អ្នកនាង យក់ ថិតរដ្ឋា  និងលោក ឃុំ ប៉ុណ្ណាដែត
អ្នកនាង យក់ ថិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត
អ្នកនាង យក់ ថិតរដ្ឋា  និងលោក ឃុំ ប៉ុណ្ណាដែត 
អ្នកនាង យក់ ថិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត 
សារ លោក ឃុំ ប៉ុណ្ណាដែត បង្ហោះ
សារ លោក ឃុំ ប៉ុណ្ណាដែត បង្ហោះ
យក់ ថិតរដ្ឋាឃុំ ប៉ុណ្ណាដែត
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T