វាយសីមានប្រយោជន៍ច្រើនដល់រាងកាយ ពិសេសការគេង

//s5.kh1.co/8d/8d4bb8bc81e2dd54840fd99f1c43c8534a56ff87.jpg
នារី

 ២២-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កីឡា​គ្រប់​ប្រភេទ​សុទ្ធ​សឹង​តែ​នាំ​​អត្ថប្រយោជន៍​​​ទៅ​ដល់​សុខភាព មិន​ថា​​ការ​លេង​បាល់ ហែល​ទឹក រត់​ប្រណាំង ឬ​​ប្រភេទ​កីឡា​ផ្សេង​ៗ​នោះ​ទេ។ ដោយ​ឡែក​ កីឡា​វាយ​សី ជា​​សកម្មភាព​កីឡា​មួយ​ប្រភេទ ដែល​គ្នា​យើង​ភាគ​ច្រើន​ពេញ​និយម​។ ក្រៅ​​ពី​ដឹង​ថា សកម្មភាព​​នេះ​បាន​ជួយ​​រាង​កាយ​​ឱ្យ​មាន​រាង​ស្អាត និង​សុខភាពល្អ​ ព្រម​ទាំង​បង្កើន​​​​ភាព​សប្បាយ​រីក​រាយ​​តាម​ការ​វាយ​សី​កម្សាន្ត តែ​គ្នា​យើង​អាច​ដឹង​ទៀត​ថា កីឡា​ដែល​លេង​​មាន​គ្នា​ពីរ​នាក់​នេះ ផ្តល់​ប្រយោជន៍​អ្វី​ខ្លះ​ទៀត​៖

កីឡា​គ្រប់​ប្រភេទ​សុទ្ធ​សឹង​តែ​នាំ​​អត្ថប្រយោជន៍​​​ទៅ​ដល់​សុខភាព មិន​ថា​​ការ​លេង​បាល់ ហែល​ទឹក រត់​ប្រណាំង ឬ​​ប្រភេទ​កីឡា​ផ្សេង​ៗ​នោះ​ទេ។ ដោយ​ឡែក​ កីឡា​វាយ​សី ជា​​សកម្មភាព​កីឡា​មួយ​ប្រភេទ ដែល​គ្នា​យើង​ភាគ​ច្រើន​ពេញ​និយម​។ ក្រៅ​​ពី​ដឹង​ថា សកម្មភាព​​នេះ​បាន​ជួយ​​រាង​កាយ​​ឱ្យ​មាន​រាង​ស្អាត និង​សុខភាពល្អ​ ព្រម​ទាំង​បង្កើន​​​​ភាព​សប្បាយ​រីក​រាយ​​តាម​ការ​វាយ​សី​កម្សាន្ត តែ​គ្នា​យើង​អាច​ដឹង​ទៀត​ថា កីឡា​ដែល​លេង​​មាន​គ្នា​ពីរ​នាក់​នេះ ផ្តល់​ប្រយោជន៍​អ្វី​ខ្លះ​ទៀត​៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ភាព​ស្អាត​សម​សួន​នៃ​រាង​កាយ

កីឡា​វាយ​សី គឺ​តម្រូវ​ឱ្យ​រាង​កាយ​បញ្ចេញ​សកម្មភាព​ច្រើន ដូច​ជា​ដើរ ហក់ លោត​ ដើម្បី​វាយ​គ្រាប់​សី។ សកម្មភាព​នេះ ជួយ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​​ធាត់​បាន​យ៉ាង​ប្រសើរ​។ តាម​ការ​ស្រាវជ្រាវ​​បង្ហាញ​ថា ការ​លេង​វាយ​សី​មួយ​ម៉ោង​ស្មើ​នឹង​ការ​ដុត​រំលាយ​កម្រិត​ជាតិ​ខ្លាញ់​ប្រមាណ ៤៥០​កាឡូរី ដែល​នេះ​ជួយ​ឱ្យ​រាង​ស្អាត និង​បង្កើន​ភាព​រីក​រាយ​តាម​ការ​វាយ​លេង​កម្សាន្ត​ផង​ដែរ។

២. ធ្វើ​ឱ្យ​សាច់​ដុំ​រឹង​មាំ

ការ​លេង​វាយ​សី​រៀង​រាល់​ថ្ងៃ​គឺ​ល្អ​សម្រាប់​ការ​ពង្រឹង​សាច់​ដុំ​ឱ្យ​​រឹង​មាំ។ ដោយ​ហេតុ​ថា ត្រូវ​បញ្ចេញ​សកម្មភាព​ច្រើន​ធ្វើ​ឱ្យ​គ្រប់​កន្លែង​នៃ​​រាង​កាយ​ធ្វើ​ចលនា ពិសេស​សាច់​ដុំ​ធ្វើ​ការ​បាន​ល្អ និង​ធ្វើ​ឱ្យ​រឹង​មាំ។

៣. បង្កើន​ភាព​រហ័ស​រហួនក្នុង​ការ​លេង​កីឡា​ផ្សេង​ទៀត​

ក្រៅ​តែ​ពី​ជួយ​ឱ្យ​រាង​ស្អាត កីឡា​វាយ​សី​នឹង​ធ្វើ​ឱ្យ​គ្នា​យើង​រហ័ស​រហួន ស្មារតី​ល្អ និង​បង្កើត​ភាព​វាង​វៃ​។ សកម្មភាព​ដើរ​ចុះ​ឡើង ដោយ​​ផ្តោត​លើ​ទី​តាំង​គ្រាប់​សី និង​ការ​វាយ​តប​ត​ទៅ​ដៃ​គូ ដែល​នេះ​ជំរុញ​ឱ្យ​រាង​កាយ​ធ្វើ​ចលនា​បញ្ចេញ សកម្មភាព​ច្រើន មាន​ភាព​​រហ័ស​រហួន ស្មារតី​វាង​វៃ ម្យ៉ាង​ក៏​ជួយ​ឱ្យ​សកម្មភាព​លេង​កីឡា​ផ្សេង​ទៀត​របស់​យើង​លេង​បាន​ល្អ រលូន​ផង​ដែរ​។

​៤. កាត់​បន្ថយ​ហានិភ័យ​ពី​ជំងឺ​ប្រចាំ​កាយ​មួយ​ចំនួន

កីឡា​វាយ​សី​ជួយ​កាត់​បន្ថយ​ហានិភ័យ​ពី​ជំងឺ​មួយ​ចំនួន​ ដូច​ជា​ សម្ពាធ​ឈាម​ខ្ពស់ ជំងឺទឹក​នោម​ផ្អែម និង​ជំងឺ​បេះ​ដូង​ជា​ដើម។ ទម្លាប់​លេង​កីឡា​ប្រភេទ​នេះ​រៀង​រាល់​ថ្ងៃ ជួយ​ឱ្យ​សុខភាព​បាន​ប្រសើរ និង​កាត់​បន្ថយ​ការ​ទៅ​ជួប​ពេទ្យ​។

៥. បង្កើន​ភាព​រីក​រាយ​ធ្វើ​ឱ្យ​អារម្មណ៍​តាន​តឹង​បាន​ប្រសើរ​

មិន​ត្រឹម​តែ​មាន​ប្រយោជន៍​ល្អ​សម្រាប់​រាង​កាយ កីឡា​វាយ​សី​ជួយ​បន្ធូរ​បន្ថយ​អារម្មណ៍​តាន​តឹង​ឱ្យ​បាន​ស្បើយ ជួយ​​ឱ្យ​ខួរ​ក្បាល​​មាន​​អារម្មណ៍​ប្រសើរ​ឡើង​វិញ។ បន្ថែម​ពី​នោះ ការ​លេង​វាយ​សី​នឹង​បង្កើន​ភាព​សប្បាយ​រីក​រាយ​ជា​មួយ​​ដៃ​គូ ដោយ​លេង​ជា​មួយ​មិត្តភក្តិ បង​ប្អូន​ គូ​ស្នេហា លើស​ពី​នោះ​ ការ​លេង​កីឡា​ប្រភេទ​នេះ លទ្ធផល​ស្រាវជ្រាវ​ក៏​បង្ហាញ​ថានឹង​ជួយ​ឱ្យ​គុណភាព​ដំណេក​យើង​ បា​ន​​ប្រសើរ​​ទៀត​ផង​៕

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T