Conor នឹងឡើងលើសង្វៀនប្រដាល់សកលម្តងទៀត ព្រមទាំងបោះពាក្យថាអ្នកណាក៏បានគេស្វាគមន៍ជានិច្ច លើកលែងតែកីឡាករ២រូបនេះ

//s5.kh1.co/2f/2f4ea9af7544ef9ef8b8ea1e576a5fe23f8d9def.jpg
កីទ្បា

 ២២-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Conor នឹងឡើងលើសង្វៀនប្រដាល់សកលម្តងទៀត ព្រមទាំងបោះពាក្យថាអ្នកណាក៏បានគេស្វាគមន៍ជានិច្ច លើកលែងតែ Floyd និង Pacquiao

បរទេស៖ កំពូលអ្នកប្រយុទ្ធក្នុងទ្រុងដ៏ល្បីល្បាញ Conor McGregor នឹងត្រលប់មកវិញឆាប់ៗ បន្ទាប់ពីសម្រាកជាលើកទី៣ ក្នុងរយះពេល៤ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Conor McGregor និងគ្រួសាររបស់គាត់
Conor McGregor និងគ្រួសាររបស់គាត់

គាត់រំពឹងយ៉ាងមុតមាំ ថានឹងឡើងប្រកួតលើសង្វៀនប្រដាល់សកលម្តងទៀត ព្រមទាំងបើកដៃឲ្យកីឡាកររូបណាក៏បាន គេស្វាគមន៍ជានិច្ច ប៉ុន្តែលើកលែងតែ Floyd និង Pacquiao

Conor McGregor និង Floyd
Conor McGregor និង Floyd

 Conor បាននិយាយប្រាប់អ្នកកាសែតយ៉ាងដូច្នេះថា៖

ខ្ញុំនឹងវ៉ៃជាមួយអ្នកណាក៏បាន ហើយអភិវឌ្ឍន៍ខ្លួនឯងទៅមុខទៀត។ ខ្ញុំរកអ្វីដែលល្អ តែបើវាគ្មានបានការ ខ្ញុំមិនចាប់អារម្មណ៍ទេ។ លុយមិនមែនជាហេតុផលសម្រាប់រឿងនេះឡើយ ខ្ញុំជាអ្នកមានទ្រព្យស្តុកស្តម្ភម្នាក់ ចំណែកឯសមាជិកក្នុងគ្រួសារខ្ញុំក៏ប្រសើរដែរ។ ខ្ញុំស្រលាញ់ការប្រកួត និងធ្លាប់បានហាត់វានៅឯស្រុកកំណើតរបស់ខ្ញុំ នេះហើយជាហេតុដែលខ្ញុំចង់ឡើងប្រកួតប្រដាល់សកលម្តងទៀត។ ខ្ញុំនឹងត្រលប់​ទៅសង្វៀនដែករបស់ខ្ញុំវិញឆាប់ៗ ហើយរំពឹងយ៉ាងមុតមាំនឹងឡើងប្រកួតប្រដាល់សកលម្តងទៀត។ រង់ចាំទាំងអស់គ្នា ខ្ញុំជឿថាអ្នកគាំទ្រនឹងពេញចិត្តវា។ ការផ្តល់ឲ្យអ្នកគាំទ្រនូវអ្វីដែលគេចង់បាន គឺវាសំខាន់ណាស់សម្រាប់ខ្ញុំ។

Conor McGregor
Conor McGregor កំពុងហ្វឹកយាត់ 
Conor McGregor កំពុងហ្វឹកយាត់ 

ប្រភពThe Sun

Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T