គ្រាប់ទី១ Sterling ស៊ុតស្រួចណាស់! Watford ធ្លាក់ទៅឈរនៅតំបន់គេកាត់ចោលក្រោយចាញ់ Man City យប់មិញ (មានវីដេអូ)

//s5.kh1.co/35/356108c10d8a338628612999d62f62530e4d1395.jpg
កីទ្បា

 ២២-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Watford ធ្លាក់ទៅឈរនៅតំបន់គេកាត់ចោលក្រោយចាញ់ Man City ក្នុងលទ្ធផល ០ទល់នឹង ៤ កាលពីយប់មិញ

អង់គ្លេស៖ ក្លិប  Watford ដែលកំពុងគ្មានគ្រូបង្វឹកដឹកនាំនោះ បានធ្លាក់ទៅឈរនៅក្នុងតំបន់ដែលត្រូវគេកាត់ចោលក្រោយចាញ់ Manchester City នៅក្នុងដីកាលពីយប់ដោយលទ្ធផល០ទល់នឹង៤។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការស៊ុតគ្រាប់ទី១របស់កីឡាករ Raheem Sterling
ការស៊ុតគ្រាប់ទី១របស់កីឡាករ Raheem Sterling

តារាឆ្នើមសញ្ជាតិអង់គ្លេស Raheem Sterling ជាអ្នករកគ្រាប់បាល់បំបែកពងមាន់នៅនាទីទី៣១ដោយការស៊ុតបាល់យ៉ាងស្រួចទម្លុះដៃអ្នកចាំទី Ben Foster ។ ចូលដល់នាទីទី៤០ ម្ចាស់អាវលេខ៧រូបនេះស៊ុតបានគ្រាប់ទី២ដោយបាល់ប៉េណាល់ទី ក្រោយរូបគេផ្ទាល់ដួលក្នុងតំបន់គ្រោះថ្នាក់។

  កីឡាករ Phil Foden
  កីឡាករ Phil Foden

ចូលដល់តង់ទី២ក្រុមរបស់លោក Pep Guardiola មួយនេះនៅតែមិនបន្ធូរដៃ ពោលគឺបន្ថែមបាន២គ្រាប់ទៀតដោយកីឡាករ Phil Foden ចាំត្រងបាល់ពីការស៊ុតរបស់ Sterling នៅនាទីទី៦១ និងមួយគ្រាប់ទៀតរកបានដោយការតែតយ៉ាងស្អាតពីកីឡាករ Aymeric Laporte

  ការតែតរបស់កីឡាករ Aymeric Laporte
  ការតែតរបស់កីឡាករ Aymeric Laporte

គួរឲ្យដឹងដែរថា Watford បានបណ្តេញគ្រូបង្វឹកលោក Nigel Pearson ចេញពីតួរនាទីកាលពីថ្ងៃច័ន្ទសប្តាហ៍នេះ ដោយទុកឲ្យគ្រូបង្វឹកយុរជនអាយុក្រោយ២៣ឆ្នាំរបស់ក្លិបជាអ្នករ៉ាប់រងការងារនេះជំនួស។ Watford បានធ្លាក់ទៅលេខ១៨ ក្រោយការចាញ់ប្រកួតនេះ ស្របពេលដែរក្លិប Aston Villa បានឡើងឈរលេខ១៧ វិញ បន្ទាប់ពីឈ្នះ Arsenal កាលពីយប់មិញដែរនោះ។ យ៉ាងណាមិញ Watford និង Aston Villa នៅមានពិន្ទុស្មើគ្នានៅឡើយទេ ហើយនៅសល់មួយប្រកួតទៀតទើបអាចដឹងថាក្លិបមួយណាអាចរួចផុតពីតំបន់ដែលត្រូវគេកាត់ចោលនោះបាន៕

ចំណាត់ថ្នាក់ក្រុមបាតតារាងនៅ Premier League 
ចំណាត់ថ្នាក់ក្រុមបាតតារាងនៅ Premier League 
សកម្មភាពនៃការប្រកួតរវាងក្លិប Watford និង Manchester City

ប្រភពbbc

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T