ម៉េចអញ្ចឹង Idol? ខានឃើញយូរ G-Dragon មុខឡើងរោល ប្រែសម្រស់ម្ល៉េះ!

//s5.kh1.co/e4/e4967847f03bb6a14fdf45612ef810564c006ab7.jpg
តារា & កម្សាន្ដ

 ២២-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រោយបញ្ចប់ភារៈកិច្ចយោធា G-Dragon ហាក់ស្ងប់ស្ងាត់ជាខ្លាំង ម៉្យាងមួយរយៈក្រោយមកនេះ ក៏មិនសូវជាមានកម្មវិធីធំៗច្រើនដូចមុនដែរ ព្រោះតែការរីករាលដាលនៃជំងឺ Covid-19។ តែថ្មីៗនេះ G-Dragon បានបង្ហោះរូបភាពថ្មី នៅលើ Instagram ធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើលយ៉ាងខ្លាំង។

កូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី ២១ ខែកក្កដា ម្សិលមិញនេះ G-Dragon សមាជិកក្រុមចម្រៀងប្រុសដ៏ល្បី BIG BANG បានបង្ហោះរូបភាពថ្មី នៅលើគណនី Instagram ដែលមានអ្នកតាមដានជិត ២០ លាននាក់ ធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយរូបថតដ៏កម្រ ប៉ុន្មានសន្លឹករបស់លោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះដែរ ក្រោយឃើញរូបភាពទាំងនោះ ក្រុមអ្នកគាំទ្រជាច្រើន បាននាំគ្នាផ្ដោតការចាប់អារម្មណ៍ខ្លាំង ទៅលើរូបនោះ ដោយតារាចម្រៀងវ័យ ៣២ឆ្នាំរូបនេះ បានបង្ហាញផ្ទៃមុខរបស់លោកយ៉ាងច្បាស់ ឃើញថាមានការប្រែប្រួលសម្រស់ឆ្ងាយដាច់ពីមុន ដោយពេលនេះ មុខដ៏សម៉ត់រលោងរបស់លោក បានប្រែមកជាស្រអាប់ ឡើងរោល នៅលើមុខជាច្រើនកន្លែង គួរឲ្យបារម្ភ។

យ៉ាងណាមិញ បើតាមការសង្កេតនៅលើបណ្ដាញអ៊ីនធើណែត តាមរយៈរូបភាពទាំងប៉ុន្មាន ដែលលោកទើបតែបានបង្ហោះថ្មីៗនេះ បានបន្សល់ទុកនូវ មតិយោបល់ជាច្រើន បង្ហាញការងឿងឆ្ងល់ ពីក្រុមអ្នកគាំទ្រ ដោយអ្នកខ្លះលើកឡើងថា៖

 G-Dragon ក៏ចេះឡើងមុនដែរ-Idol របស់ខ្ញុំ! ហេតុអ្វីក៏ពេលនេះ ប្រែទៅជាបែបនេះ?
មើលទៅប្លែកពីមុនមែន តែខ្ញុំនៅតែគាំទ្រអ្នក!

មតិអ្នកគាំទ្រ

ជាមួយគ្នានេះដែរ ក៏មានមតិយោបល់ជាច្រើនទៀត សុទ្ធសឹងតែមានអត្ថន័យស្រដៀងៗគ្នា ដែលជាការលើកឡើងពីបណ្ដាអ្នកគាំទ្រផងដែរ៕

ចង់ជ្រាបច្បាស់ តោះមកទស្សនារូបភាពខាងក្រោម ៖

G-Dragon
G-Dragon
G-Dragon
G-Dragon
G-Dragon
G-Dragon
រូបភាព G-Dragon ទើបតែបានបង្ហោះ
រូបភាព G-Dragon ទើបតែបានបង្ហោះ
រូបភាព G-Dragon ទើបតែបានបង្ហោះ
រូបភាព G-Dragon ទើបតែបានបង្ហោះ
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T