មានរឿងអី បានជាភ្នាក់ងាររបស់ Gareth Bale ថាឱ្យ Zinedine Zidane យ៉ាងធ្ងន់ៗបែបនេះ?

//s5.kh1.co/68/6824fc1591903c73c160a911268e48c66d76a4d2.jpg
កីទ្បា

 ២២-កក្កដា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

នៅពេលដែល Los Blancos បានអបអរសាទរជ័យជំនះពានក្នុងស្រុករបស់ពួកគេថ្មីៗនេះ Gareth Bale ហាក់បីដូចជាមិនហ៊ានចូលរួមសាទរឱ្យអស់ពីចិត្តពីថ្លើមក្នុងការអបអរសមិទ្ធិផលរបស់ក្រុមនោះទេ។

នៅពេលដែល Los Blancos បានអបអរសាទរជ័យជម្នះពានក្នុងស្រុករបស់ពួកគេថ្មីៗនេះ Gareth Bale ហាក់បីដូចជាមិនហ៊ានចូលរួមសាទរឱ្យអស់ពីចិត្តពីថ្លើមក្នុងការអបអរសមិទ្ធិផលរបស់ក្រុមនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ភ្នាក់ងាររបស់ Gareth Bale គឺលោក Jonathan Barnett បានពន្យល់នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ BBC ថា “Zidane ហាក់មិនចង់ធ្វើជាគ្រូបង្វឹកដឹកនាំ Bale នោះទេ ប៉ុន្តែគាត់នៅសល់កុងត្រារហូតដល់ ២ ឆ្នាំទៀតឯណោះ ហើយគាត់សប្បាយចិត្តណាស់ដែលបានមកលេងនៅក្នុងទីក្រុង Madrid ហើយគាត់នឹងមិនផ្លាស់ទៅក្លិបណាផ្សេងទេ”។

កីឡាករ Gareth Bale
កីឡាករ Gareth Bale

លោកបានបន្តថា “Bale នៅតែមានសមត្ថភាពល្អដូចមិត្តរួមក្រុមរបស់គាត់ឯទៀត ប៉ុន្តែនេះគឺជាការសម្រេចចិត្តរបស់ Zidane ថាត្រូវដាក់ឱ្យលេង ឬក៏អត់។ Bale មិនមានចិត្តស្អប់ខ្ពើម Zidane ទេ ហើយគាត់ក៏មិនព្យាយាមចង់ជោគជ័យដោយសារ Zidane ដែរ ព្រោះគាត់តែងតែហ្វឹកហាត់បានល្អរាល់ថ្ងៃ ប៉ុន្តែ Zidane ជាបុគ្គលជោគជ័យ ទើបមិនចង់ដាក់ឱ្យ Bale លេង។

ការស៊ុតដោយបាល់ Bicycle Kick ទល់ Liverpool
ការស៊ុតដោយបាល់ Bicycle Kick ទល់ Liverpool

លោក Barnett បានបន្ថែមទៀតថា “Zidane គឺជាមនុស្សរមិលគុណ ហើយ Bale គឺជាការបាត់បង់ដ៏ធំមួយសម្រាប់ក្រុម ប៉ុន្តែគាត់នៅតែមិនបានចាកចេញទៅណាទេ។ តាមការពិតគឺស្ថានភាពបច្ចុប្បន្ននៅលើទីផ្សារដែលបង្កការលំបាកដល់កីឡាករក្នុងការផ្ទេរចេញ។ ជាការពិតណាស់ Bale ក៏មានក្លិបមួយចំនួនចាប់អារម្មណ៏ដែរ ព្រោះគាត់គឺជាកីឡាករឆ្នើមម្នាក់នៅលើពិភពលោក ហើយកីឡាករឆ្នើមបំផុតនៅលើពិភពលោកមិនមែនត្រូវដាក់ឱ្យក្លិបនេះក្លិបនោះខ្ចីជើងនោះទេ ហើយក៏មិនមានក្លិបច្រើនទេដែលអាចមានលទ្ធភាពចុះកុងត្រាយកគាត់៕

ប្រភពTribal Football

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T