ជាការពិតទេ? Step និង រ៉េត ស៊ូហ្សាណា មានបញ្ហាជា មួយគ្នា ទើបមិនឃើញមានបទចម្រៀងជាមួយគ្នាដូចមុន?

//s5.kh1.co/c9/c993fa329a92962bbf8ede1fac75d59b79e14a73.jpg
នារី

 ២២-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Step និង រ៉េត ស៊ូហ្សាណា មានជម្លោះជាមួយគ្នា?

ភ្នំពេញ៖ តារាចម្រៀងវ័យក្មេងទាំងពីររូបប្រចាំផលិតកម្មហង្សមាស កញ្ញា រ៉េត ស៊ូហ្សាណា ដែលជាម្ចាស់បទកំពុងទទួលបានប្រជាប្រិយភាពខ្លាំងមានចំណងជើង "សង្ស័យ"។ រីឯ បុរសសង្ហា Step វិញជាម្ចាស់បទ "ត្រឹមស្នេហាមួយក៏ថែមមិនបាន" ដែលកំពុងទទួលការពេញនិយមដូចគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមការសង្កេតឃើញនៅក្នុងវីដេអូចម្រៀងរបស់ពួកគេទាំងពីរដូចជាបទរបស់ ស៊ូហ្សាណា ដែលមានចំណងជើង "សង្ស័យ" គឺឃើញថាកូនប្រុសទី២ របស់លោក ព្រាប សុវត្ថិ គឺលោក សុវត្ថិ មុន្នីនាគ ជាតួប្រុសនៅក្នុងវីដេអូបទចម្រៀង។ រីឯបទថ្មីរបស់លោក Step មានចំណងជើងថា "ត្រឹមស្នេហាមួយក៏ថែមមិនបាន" និង "ស្នេហា Private" តួស្រីដែលចូលរួមសម្តែងជាមួយ Step ជាតារាស្រីដែលមានសម្រស់ស្អាតពីធម្មជាតិគឺ ជេ ឡេង និងបទចុងក្រោយដែលទើបតែចេញពេលថ្មីនេះមានចំណងជើង "គេទៅចោលយើងហើយ" ដែលតួស្រីក្នុងបទចម្រៀងជាតារាសម្តែងស្រីមានឈ្មោះបោះសម្លេងគឺកញ្ញា ស៊ិន យូប៊ីន

តួយ៉ាង សូម្បីតែនៅក្នុងបណ្តាញសង្គមរបស់អ្នកទាំងពីរក៏លែងឃើញបង្ហោះរូបទាក់ទិនការងារជាមួយគ្នាអស់រយៈពេលយូរគួរសមផងដែរ ធ្វើឲ្យអ្នកគាំទ្រមានការងឿយឆ្ងល់ថា តើពួកគេទាំងពីរមានបញ្ហា ឬជម្លោះអ្វីទើបមួយរយៈពេលចុងក្រោយនេះ ពុំឃើញអ្នកទាំងពីរមានបទចម្រៀង ឬវីដេអូចម្រៀងជាមួយគ្នាដូចមុន?  ទោះជាយ៉ាងណា មហាជន និងអ្នកគាំទ្រកំពុងរង់ចាំបទថ្មី និងសង្ឃឹមនឹងចេញក្នុងពេលឆាប់ៗនេះផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

  លោក Step និង​កញ្ញា រ៉េត ស៊ូហ្សាណា
  លោក Step និង​កញ្ញា រ៉េត ស៊ូហ្សាណា
លោក Step
លោក Step
លោក Step
លោក Step
កញ្ញា រ៉េត ស៊ូហ្សាណា
កញ្ញា រ៉េត ស៊ូហ្សាណា
កញ្ញា រ៉េត ស៊ូហ្សាណា
កញ្ញា រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណាSTEP
Sour Chandara
Chhiro (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T