រាងអាយដល ត្រឡប់មកវិញ ក្រោយឡើងគីឡូ សឹងមើលមិនស្គាល់

//s5.kh1.co/47/47b7d70b4e1d764e59c8921f2f053a2d5edb85db.jpg
តារា & កម្សាន្ដ

 ២១-កក្កដា-២០២០ ៩ល្ងាច · ៤ ឆ្នាំមុន

ខ្លឹម ស្រីគា បានត្រឡប់មក នូវរូបរាងស្រឡូនស្អាត កាលពីមុនវិញហើយ តាមអ្វីដែលនាងបានត្រូវការ និងប្រាថ្នាទុកជាយូរណាស់មកហើយ។

ភ្នំពេញ៖ មួយរយៈមុន តារាសម្តែងស្រី ខ្លឹម ស្រីគា បានធ្វើឲ្យមហាជន រួមទាំងហ្វេន មានការស្រឡាំងកាំង ក្រោយបានឃើញនូវរូបភាពធាត់ទ្រលុកទ្រលន់របស់នាង ដោយមិននឹកស្មានដល់ថា ស្រីគា បែរជាក្លាយជា ស្រីម៉ាប់យ៉ាងដូច្នោះសោះ ព្រោះធ្លាប់តែឃើញនាង មានរូបរាងស្គមធម្មតាតែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ រូបរាងដែលធាត់ទ្រលុកទ្រលន់យ៉ាងដូច្នេះ តារាស្រីរូបនេះ ក៏ធ្លាប់ប្រាប់ថា រូបនាង ញ៉ាំជាប់រហូតមិនសូវហាត់ប្រាណ ទើបបណ្តាលឲ្យឡើងគីឡូស្រឺតៗបែបនេះ តែយ៉ាងណា រូបនាង នឹងព្យាយាមហាត់ប្រាណ និងតមចំណីអាហារឡើងវិញ ដើម្បីទទួលបាន នូវរូបរាងកាលពីមុនឡើងវិញ។

ប៉ុន្តែពេលនេះ ខ្លឹម ស្រីគា ក៏បានត្រឡប់មកយករូបរាងរបស់នាង កាលពីមុនបានហើយ ដោយបច្ចុប្បន្ន រូបនាង មានរាងស្រស់ស្អាត និងមានរាងរៅ ឡើងវិញ ជាមួយនឹង ការតែងខ្លួន ឡូយឆាយ ស៊ីវីល័យជាងមុនឆ្ងាយណាស់។ ហើយការប្រែប្រួលរូបរាងបែបនេះ ក៏បានធ្វើឲ្យសាមីខ្លួន មានការរីករាយសប្បាយចិត្ត ជាពន់ពេកផងដែរ ព្រោះក្នុងនាមជាតារា រូបរាងជារឿងសំខាន់ណាស់ បើធាត់ខ្លាំង ប្រាកដជាពិបាកបន្តិចហើយ ជាមួយនឹងឱកាសការងារក្នុងសិល្បៈ៕

តោះមើលរូបរាងរបស់នាង បច្ចុប្បន្នទាំងអស់គ្នា៖

https://s5.kh1.co/__image/w=650,h=977,q=100/55/55fa9a29cb8ec311ec5468ff3160519614f384a5.jpg
https://s5.kh1.co/__image/w=650,h=1158,q=100/5e/5e4e6fb70c87e663fdbb40c5cf120d7b2f381fe2.jpg
https://s5.kh1.co/__image/w=650,h=650,q=100/13/139b23d58e591e5b7abf4e767551765a17275df5.jpg
https://s5.kh1.co/__image/w=650,h=975,q=100/83/83f15bbf7851f2b3e9d1a894a7f92d499ea22adc.jpg
https://s5.kh1.co/__image/w=650,h=867,q=100/46/460ae79236293917ff1d48e3cd855ca6e950877d.jpg
https://s5.kh1.co/__image/w=650,h=867,q=100/85/85a9c8beb06d9b86859220b4a7c97c587409f01e.jpg
ខ្លឹម ស្រីគា
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T