ជនសង្ស័យជា កម្មករសំណង់ ត្រូវបាននគរបាល ឃាត់ខ្លួនក្រោយ ប្រើអំពើហិង្សា ដោយយក កាំបិតបុ័ងតោ កាប់ទៅលើ មេជាងរបស់ខ្លួន និងមិត្តភក្តិរួមការងារម្នាក់ ចំក្បាលរបួសធ្ងន់ កាលពីនៅវេលាម៉ោង ៨និង២០ នាទីយប់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៣ ស្ថិតនៅផ្ទះជួល ភូមិត្រពាំងចិក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខណៈកំពុងអង្គុយ ហូបបាយនៅលើគ្រែ ។

លោក ជា វណ្ណៈ នាយប៉ុស្តិ៍រដ្ឋបាលកំពង់ឆ្នាំង បានថ្លែងប្រាប់អោយដឹងថា ជនសង្ស័យឈ្មោះ អ៊ិន ចំរើន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ជាកម្មករសំណង់ បានយកកាំបិតបុ័ងតោ កាប់មកលើជនរងគ្រោះឈ្មោះ យ៉ាន សំអូន ភេទប្រុស អាយុ២១ឆ្នាំ ជាមេការសំណង់ និងឈ្មោះ នាង សារ៉ន ភេទប្រុស អាយុ២៣ឆ្នាំ អ្នកទាំង២រស់នៅភូមិក្អែកពង ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ហើយបានមកស្នាក់នៅ ផ្ទះជួលក្នុងភូមិ-ឃុំកើត ហេតុខាងលើ ។

អំពើហិង្សានេះផ្តើមចេញដោយជនសង្ស័យ ទៅសុំបើកលុយពីមេជាង ចំនួន៣ម៉ឺន៣ពាន់រៀល ជាមុន ប៉ុន្តែមេ ជាងដែល ជាជនរងគ្រោះបាននិយាយថា យប់ហើយម្យ៉ាងទៀតលុយក៍អត់ទាន់មានដែរ ចាំព្រឹកឡើងអោយ ប្រពន្ធទីខ្ចីលុយគេ យកមកអោយ។ ជនសង្ស័យលឺដូច្នេះ ក៍បានជិះម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1A-2985 ចេញទៅយកកាំបិតបុ័ងតោ នៅកន្លែងធ្វើការសំណង់ ផ្សេងទៀតស្ថិត នៅក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ បន្ទាប់មកជនសង្ស័យខាងលើក៍បានជិះម៉ូតូត្រឡប់ មកវិញដោយបង្ខំ អោយជនរងគ្រោះ រកប្រាក់បើកអោយ រូបគេទាំងយប់អោយខាងតែបាន ក៍បណ្តាលអោយមានទំនាស់ សំដីកើត ឡើង ជនសង្ស័យក៍ទាញកាំបិតបុ័ងតោ កាប់មកលើជនរងគ្រោះ ខណៈកំពុងអង្គុយហូបបាយនៅលើគ្រែ ខាងមុខផ្ទះជួល ក្នុងភូមិ-ឃុំកើតហេតុ តែម្តង ។

លោក ជា វណ្ណៈ នាយប៉ុស្តិ៍រដ្ឋបាលកំពង់ឆ្នាំង បានបន្តអោយដឹងទៀតថា ជនសង្ស័យបន្ទាប់ពីបានធ្វើសកម្មភាព កាប់ទៅលើជនរងគ្រោះរួច គេក៍បានរត់ខ្លួនទាំងយប់ ដោយបន្សល់ទុកនូវម៉ូតូ១គ្រឿង និងវត្ថុតាងកាំបិតបុ័ងតោ១ ។ ជនសង្ស័យបានរត់គេចខ្លួនអស់រយៈពេល១យប់រហូតមកដល់ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៣ ជនសង្ស័យ ត្រឡប់មកកន្លែងកើតហេតុ វិញបំណងសុំសំរួល ប៉ុន្តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំ រឿងទៅតាមនីតិវិធីច្បាប់ ៕



ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]