បើទោះជាមិនសូវបានចូលលេងជាប់លាប់ ក៏ម្នាក់នេះនៅតែមិនចង់ចាកចេញទៅណាពី Real Madrid ដែរ

//s5.kh1.co/91/9139f44c2ef3dd942ea050692b98f6c5fa18e079.jpg
កីទ្បា

 ២១-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

បើទោះជាមិនសូវបានចូលលេងជាប់លាប់ ក៏ Bale នៅតែមិនចង់ចាកចេញទៅណាពី Real Madrid ដែរ

អេស្ប៉ាញ៖ ភ្នាក់ងាររបស់ខ្សែប្រយុទ្ធ Gareth Bale បានបង្ហើបឲ្យដឹងថា ជម្រើសជាតិវែលស៍រូបនេះ មិនមានបំណងចង់ចាកចេញពី Real Madrid នោះទេ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Bale នៅតែមិនស្ថិតក្នុងកែវភ្នែករបស់អ្នកចាត់ការទូទៅលោក Zinedine Zidan ដោយរូបគេ តែងត្រូវបានគ្រូបង្វឹកសញ្ជាតិបារាំង ដាក់ឲ្យអង្គុយកៅអីបម្រុងជារឿយៗ។

  ខ្សែប្រយុទ្ធ Gareth Bale
  ខ្សែប្រយុទ្ធ Gareth Bale

មិនត្រឹមតែប៉ុណ្ណោះ ក្នុងជំនួបប្រកួតបញ្ចប់រដូវកាល ទល់នឹងក្រុម Leganes កាលពីពេលថ្មីៗកន្លងទៅ Bale មិនមានឈ្មោះសូម្បីតែកៅអីបម្រុង។ យ៉ាងណាមិញ ភ្នាក់ងារបស់ម្ចាស់អាវលេខ១១រូបនេះ លោក Jonathan Barnett បាននិយាយថា Bale នឹងបន្តនៅ Real Madrid បើទោះជាមិនបានចូលលេងជាប់លាប់ក៏ដោយ។

  ខ្សែប្រយុទ្ធ Gareth Bale
  ខ្សែប្រយុទ្ធ Gareth Bale

លោក Barnett និយាយលម្អិតយ៉ាងដូច្នេះថា៖

Gareth គាត់សុខស្បាយជាធម្មតាទេ គាត់នៅសល់កុងត្រា២ឆ្នាំទៀត។ គាត់ពេញចិត្តការរស់នៅទីក្រុង Madrid ដូច្នេះគាត់មិនចាកចេញទៅណាទេ។ គាត់នៅតែមានសម្ថភាពល្អ ដូចកីឡាករដទៃទៀតក្នុងក្រុម។ ប៉ុន្តែរឿងនេះវាស្ថិតលើ Zidane។ ទោះជាយ៉ាងណា ក៏គាត់នឹងមិនចាកចេញពី Real Madrid ដែរ។ គ្មានការស្អប់រវាង Zidane នឹង ​Gareth នោះទេ គ្រាន់តែ Zidane មិនចង់ដាក់គាត់លេង។ Gareth ទៅហ្វឹកហាត់រាល់ថ្ងៃ ហើយគាត់ហ្វឹកហាត់បានល្អណាស់។

លោក Jonathan Barnett 
  ខ្សែប្រយុទ្ធ Gareth Bale
  ខ្សែប្រយុទ្ធ Gareth Bale

គួរឲ្យដឹងដែរថា ក្នុងរដូវកាលនេះ Bale បង្ហាញខ្លួនឲ្យ Real Madrid បាន២០ប្រកួតប៉ុណ្ណោះ គិតរាល់ព្រឹត្តិការណ៍ទាំងអស់ ក្នុងនោះគេស៊ុតបាន៣គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបាន២ដង៕

ប្រភពdailymail

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T