ចិនជោគជ័យក្នុងការ​បាញ់សាកល្បងមីស៊ីល​ ​បំពាក់​លើឧទ្ធម្ភាគចក្រ​យោធា

//s5.kh1.co/22/22fc2fb735f626a3e6294dec9b0c01d3b280f2ee.jpg
បច្ចេកវិទ្យា

 ២១-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

មីស៊ីលថ្មីនេះ អាចត្រូវបានប្រើប្រាស់ ដើម្បីវាយប្រហារគោលដៅនៅលើដី ​ហើយវាក៏អាចកម្ទេចកប៉ាល់ដែរ

​ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយ​ចិន China Aviation News​ រាយការណ៍ថា ប្រទេសចិនបានទទួលជោគជ័យ ​ក្នុងការផលិតនិងបាញ់សាកល្បង​មីស៊ីល​​ សម្រាប់បំពាក់លើឧទ្ធម្ភាគចក្រ​យោធា។ អាវុធថ្មីនេះ ត្រូវបានគេធ្វើតេស្ត​បាញ់សាកល្បងចេញពីឧទ្ធម្ភាគចក្រមួយគ្រឿង នៅ​​​​ទីតាំងវាលខ្សាច់មួយ ​ក្នុងតំបន់ស្វយ័ត​ Inner Mongolia កាលពីចុងខែមិថុនា ហើយលទ្ធផលគឺវាអាចបាញ់ចំគោលដូចការគ្រោងទុកយ៉ាងប្រើសើរបំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រទេសចិនបាន​ផលិតមីស៊ីលរយៈចម្ងាយឆ្ងាយថ្មី សម្រាប់ប្រើប្រាស់ជាមួយឧទ្ធម្ភាគចក្រយោធា
ប្រទេសចិនបាន​ផលិតមីស៊ីលរយៈចម្ងាយឆ្ងាយថ្មី សម្រាប់ប្រើប្រាស់ជាមួយឧទ្ធម្ភាគចក្រយោធា

ប្រភពខាងលើបន្តថា មីស៊ីល​ដែលគេមិន​បង្ហាញឈ្មោះ​នេះ គឺជាប្រភេទមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលត្រូវបានរចនាឡើងដោយវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ឧទ្ធម្ភាគចក្រចិន ហើយវាមានសមត្ថភាពអាចគេចបត់បែនបានលឿន។ មិនតែប៉ុណ្ណោះ វាក៏ជាមីស៊ីលទំនើបដំបូងបំផុត សម្រាប់ប្រើប្រាស់នៅក្នុងជួរកងទ័ពចិនដែរ។

មីស៊ីល​ថ្មីនេះ ត្រូវបានធ្វើតេស្តនៅលើឧទ្ធម្ភាគចក្រកងទ័ពចិន នៅ​ក្នុងតំបន់ស្វយ័ត​ Inner Mongolia
មីស៊ីល​ថ្មីនេះ ត្រូវបានធ្វើតេស្តនៅលើឧទ្ធម្ភាគចក្រកងទ័ពចិន នៅ​ក្នុងតំបន់ស្វយ័ត​ Inner Mongolia

គួរជម្រាបផងដែរថា នៅពេលដែលមីស៊ីលថ្មី​អាចដំណើរការបានពេញលេញ មន្ត្រីយោធាចិនគ្រោងយកវា ទៅជំនួសវត្តមានមីស៊ីលប្រឆាំងរថក្រោះ AKD-9 និង AKD-10 ​ក៏ដូចជាមីស៊ីលប្រឆាំងនាវា YJ-9 ដែលកំពុងដាក់បម្រើការនៅក្នុងជួរកងទ័ពចិន៕

មីស៊ីលថ្មីនេះ អាចប្រើប្រាស់ជាមួយ ឧទ្ធម្ភាគចក្រ ច្រើនប្រភេទបាន
មីស៊ីលថ្មីនេះ អាចប្រើប្រាស់ជាមួយ ឧទ្ធម្ភាគចក្រ ច្រើនប្រភេទបាន
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T