មិនត្រឹមតែឈ្នះពាន La Liga ទេ ប៉ុន្តែ Thibaut Courtois ក៏បានឈ្នះពានរង្វាន់មួយនេះទៀត

//s5.kh1.co/a3/a392142c5beca087b16a649fb07bf741fb334f6b.jpg
កីទ្បា

 ២១-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Thibaut Courtois បញ្ចប់រដូវកាលដោយធ្លាយគ្រាប់បាល់ត្រឹមតែ ២០ គ្រាប់ប៉ុណ្ណោះក្នុង ៣៤ ប្រកួត និងគិតជាមធ្យម ០.៥៩ គ្រាប់ក្នុងមួយប្រកួត។

Thibaut Courtois គឺជាអ្នកចាំទីក្រុមអធិរាជស Real Madrid កីឡាកររូបនេះបានជួយក្រុមឈ្នះលើកពាន La Liga និងបានឈ្នះពានផ្ទាល់ខ្លួន Zamora Trophy ពី Marca ដែលត្រូវបានប្រគល់ ជូនអ្នកចាំទីដែលមានចំនួនគ្រាប់បាល់គេស៊ុតចូលតិចជាងគេប្រចាំរដូវកាលនៅ LaLiga Santander ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Thibaut Courtois 
កីឡាករ Thibaut Courtois 

ម៉្យាងទៀត អ្នកចាំទីរូបនេះគឺជាកីឡាករសំខាន់ម្នាក់ក្នុងចំណោមកីឡាករផ្សេងទៀតរបស់ក្រុម Real Madrid ដោយបាន ជួយឱ្យក្រុមឈ្នះពានរង្វាន់ដោយធ្លាយគ្រាប់បាល់ត្រឹមតែ ២០ គ្រាប់ក្នុងការប្រកួតលីគចំនួន ៣៤ ប្រកួត ដោយផ្តល់ឱ្យគាត់នូវកំណត់ត្រាល្អបំផុតដោយគិតជាមធ្យមរបូតគ្រាប់បាល់ត្រឹមតែ ០.៥៩ គ្រាប់ក្នុងមួយប្រកួត នាំមុខ Oblak និង Unai Simón ។

កីឡាករ Thibaut Courtois 
កីឡាករ Thibaut Courtois 

អ្នកចាំទីសញ្ជាតិបែលហ្ស៊ិករូបនេះបានរក្សា Cleansheet ចំនួន ១៨ លើកនៅ La Liga ដែលរួមចំណែកចារក្នុងបញ្ជីប្រវត្តិសាស្រ្តរបស់ក្លិប Real Madrid ដែលបានឈ្នះពានរង្វាន់ Zamora Trophy ដែលនាំមុខដោយអតីតអ្នកចាំទី Vicente (៣លើក) បន្ទាប់ពីនោះមកមាន Betancort និង Buyo (២លើកម្នាក់) ហើយនឹងម្នាក់១លើកសម្រាប់ Casillas, Agustín, Miguel Ángel, Junquera, Araquistáin, Juan Alonso និង Bañón ។

ក្រុម Real Madrid 
ក្រុម Real Madrid 

គួរបញ្ជាក់ដែរថា Courtois បានមកដល់ទឹកដី Real Madrid នៅរដូវក្តៅឆ្នាំ ២០១៨ ដោយបានក្លាយជាអ្នកចាំទីឆ្នើមជាងគេនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនៅរុស្ស៊ី។ ចាប់តាំងពីពេលនោះមក គាត់បានបង្ហាញខ្លួនចំនួន ៧៧ ប្រកួតជាមួយក្រុមស្តេចសដោយឈ្នះពានរង្វាន់ Club World Cup ពាន La Liga និង Spanish Super Cup ។ នេះជាលើកទី ៣ ហើយដែល Courtois បានឈ្នះពានរង្វាន់ Zamora ដោយពីមុនគាត់ធ្លាប់ទទួលបាន២លើករួចទៅហើយកាលពីរដូវកាល ២០១២-២០១៣ និង ២០១៣-២០១៤ ជាមួយ Atletico Madrid ៕

ប្រភពReal Madrid

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T