កប់ណាស់ មកមើលទិដ្ឋភាពក្នុងផ្ទះ Jah Rsiam ពិតជាប្រណីត (មានវីដេអូ)

//s5.kh1.co/c0/c01cdb67108ebf13e61fe4df986e51aaacc4b1bf.jpg
តារា & កម្សាន្ដ

 ២១-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

គ្រាន់តែឃើញទិដ្ឋភាព នៃការបើកបង្ហាញក្នុងផ្ទះរបស់ Jah Rsiam ឃើញហើយក៏គួរឲ្យចង់រស់នៅដែរ បើគ្រឿងសង្ហារឹម តុបតែងសុទ្ធតែល្អៗប្រណិតបែបនេះ។

ថៃ៖ ជឿជាក់ថា អ្នកគាំទ្ររបស់តារាចម្រៀងស្រី វ័យចាស់វស្សា កញ្ញា Jah Rsiam ដែលបានប្រឡូកនៅក្នុងវិស័យសិល្បៈចម្រៀង ជាច្រើនឆ្នាំណាស់មកហើយ ច្បាស់ជាបានដឹងហើយថា ប៉ុន្មានឆ្នាំចុងក្រោយនេះ  តារាចម្រៀងដ៏មានទេពកោសល្យម្នាក់នេះ កាន់តែរីកចម្រើនទៅៗ កាក់កបជាមួយការងារសិល្បៈច្រើនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ ក្រោយជោគជ័យខ្លាំងលើវិស័យដែលខ្លួនស្រលាញ់ តារាចម្រៀងវ័យ ២៩ ឆ្នាំរូបនេះ បានបន្សល់សមត្ថផល ដែលជាកម្លាំងញើសឈាមរបស់នាង ដូចជាផ្ទះវីឡាជាច្រើនកន្លែង រថយន្តទំនើប និងរបស់ប្រើប្រាស់ច្រើនមិនខ្វះនោះឡើយ។

យ៉ាងណាមិញ ថ្មីៗនេះ គេហទំព័រថៃ ទើបតែបានបង្ហាញទិដ្ឋភាពនៃវីឡាដ៏ស្កឹមស្កែរបស់តារាស្រីរូបនេះ មួយកន្លែងទៀត នៅក្នុងទីក្រុងបាំងកក ដែលវីឡានោះ មានការតុបតែងលម្អជាមួយនឹងរចនាបទពិសេសៗ គ្រឿងសង្ហារឹមប្រណីតៗជាច្រើន ដាក់តាំងពាសពេញផ្ទះ ដែលពេលបានឃើញហើយ ពិតជាគួរឲ្យចង់រស់នៅតែម្ដង។

គួររម្លឹកផងដែរថា ទម្រាំតែតារាចម្រៀងរូបនេះ បានមានបាន មានផ្ទះធំស្កឹមស្កៃបែបនេះ កាលពីមុននាងក៏ធ្លាប់រស់នៅលំបាក នៅក្នុងផ្ទះឈើចាស់បាក់បែកដែរ ប៉ុន្តែដោយការខិតខំប្រឹងប្រែងក្នុងសិល្បៈជាយូរ ទើបនាងអាចអាចសមត្ថភាពទិញផ្ទះជាច្រើនកន្លែងឲ្យគ្រួសារ និងទុកសម្រាប់ខ្លួនឯងផ្ទាល់ផងដែរ៕

ទស្សនាទិដ្ឋភាពក្នុងផ្ទះរបស់ Jah Rsiam ដូចខាងក្រោម៖

Jah Rsiam
Jah Rsiam
ទិដ្ឋភាពផ្ទះ Jah Rsiam
ទិដ្ឋភាពផ្ទះ Jah Rsiam
ទិដ្ឋភាពផ្ទះ Jah Rsiam
ទិដ្ឋភាពផ្ទះ Jah Rsiam
ទិដ្ឋភាពផ្ទះ Jah Rsiam
ទិដ្ឋភាពផ្ទះ Jah Rsiam
ទិដ្ឋភាពផ្ទះ Jah Rsiam
ទិដ្ឋភាពផ្ទះ Jah Rsiam
ទិដ្ឋភាពផ្ទះ Jah Rsiam
ទិដ្ឋភាពផ្ទះ Jah Rsiam
ទិដ្ឋភាពផ្ទះ Jah Rsiam
ទិដ្ឋភាពផ្ទះ Jah Rsiam
ទិដ្ឋភាពផ្ទះ Jah Rsiam
ទិដ្ឋភាពផ្ទះ Jah Rsiam
ទិដ្ឋភាពផ្ទះ Jah Rsiam
ទិដ្ឋភាពផ្ទះ Jah Rsiam
ទិដ្ឋភាពផ្ទះ Jah Rsiam
ទិដ្ឋភាពផ្ទះ Jah Rsiam
វីដេអូទិដ្ឋភាពផ្ទះ Jah Rsiam
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T