កាលពីពេលថ្មីៗនេះ តារាចម្រៀងរបស់ប្រទេសកូរ៉េខាងត្បូង គឺលោក PSY ដែលជាម្ចាស់បទចម្រៀង ដ៏ល្បីទូទាំងពិភពលោក គឺបទ “Gangnam Style” និងបទ “Gentleman” បានប្រកាសថា គាត់នឹងធ្វើការបរិច្ចាគ ប្រាក់ចំនួន ៥លានវ៉ុន ស្មើនឹង ៤៤៩៥ដុល្លារអាមេរិក សម្រាប់ជួយដល់កុមារ ដែលកើតជំងឺមហារីក ហើយប្រាក់បរិច្ចាកនេះ គឺជាប្រាក់ចំណេញ ដែលទទួលបាន ពីការលក់ឌីសចម្រៀង “Gentleman” និងការលក់សំបុត្រ នៃការប្រគុំតន្ត្រីទោល "Happening" របស់តារាចម្រៀង PSY ផ្ទាល់តែម្តង។

ដូចគ្នានេះដែរ តារាចម្រៀង PSY បានបញ្ចេញមតិថា អ្នកដែលគាំទ្រគាត់ទាំងអស់ បានបង្ហាញពីក្តីស្រលាញ់ ដ៏លើសលុបរបស់ពួកគេ ចំពោះរូបគាត់ ដែលធ្វើឲ្យគាត់មានអារម្មណ៏រំភើប និងរីករាយ។ គាត់បានបន្តទៀតថា គាត់នឹងបន្តធ្វើការបរិច្ចាក ទៅដល់ប្រជាជនក្រីក្រ និងគ្មាននរណាយកចិត្តទុកដាក់ រួមទាំងប្រជាជន ដែលកំពុងរស់នៅក្នុងការឈឺចាប់ផងដែរ។ លោក PSY ក៏បានសម្តែងការអរគុណរបស់គាត់ ដោយនិយាយថា "ជាមួយនឹងការគាំទ្រ ដែលខ្ញុំទទួលបានពីអ្នកគាំទ្រជនជាតិកូរ៉េ ខ្ញុំគិតថា ខ្ញុំនឹងអាចធ្វើបានល្អ ក្នុងកំឡុងពេលសម្តែង ក្នុងកម្មវិធីពិសេសនៅក្រៅប្រទេស។

សូមបញ្ជាក់ម្តងទៀតថា ដំណើរការនៃការបរិច្ចាកនេះ គឺនឹងត្រូវផ្តល់ដល់កុមារ ដែលកើតជំងឺមហារីក។ ប្រភពដដែរបានបន្តទៀតថា លោក PSY បានខិតខំគិតយ៉ាងខ្លាំង អំពីរបៀប និងទីកន្លែងដែលគាត់ត្រូវធ្វើការបរិច្ចាគ។ រីឯកន្លងមកលោក PSY ក៏ធ្លាប់បានធ្វើការបរិច្ចាក ទឹកប្រាក់ចំនួន ១ពាន់លានវ៉ុន  (ប្រហែល ១លានដុល្លារអាមេរិក) ទៅឲ្យកុមារដែលកំពុងមានជំងឺផងដែរ។

យ៉ាងណាមិញ លោក PSY កំពុងតែមានគំរោង សម្រាប់ការបន្តការបរិច្ចាក ដោយគាត់គិតថា នឹងយកប្រាក់ចំណេញ ពីការប្រគុំតន្រ្តីនៅប្រទេសអាមេរិក ក្នុងការសម្តែងបទ “Gentleman” នៅថ្ងៃទី២៥ ខែមេលសា ឆ្នាំ២០១៣ ខាងមុខនេះ ហើយគំរោងនេះ គឺបានធ្វើឡើងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៣។





ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]