មកស្តាប់សម្តី ឃីម បូរ៉ា ក្រោយផ្តួល តាញ់ មករា ទឹក៣មិនគួរឲ្យជឿ

//s5.kh1.co/ad/ad33ab6710006b3a99572a6f4ba3a3555f3904c6.jpg
កីទ្បា

 ២១-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្រោយផ្តួលកីឡាករជើងខ្លាំង តាញ់ មករា ក្នុងទឹកទី៣ បូរ៉ានិយាយអ្វីខ្លះ

ភ្នំពេញ៖ ជំនួបគូលំដាប់ក្នុងប្រភេទទម្ងន់គីឡូ៦៣ រវាង មករា និង បូរ៉ា ត្រូវបានបញ្ចប់ក្នុងលទ្ធផលដែលហួសពីការស្មាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មករា ត្រូវ បូរ៉ា ទាត់ខូចជើង
មករា ត្រូវ បូរ៉ា ទាត់ខូចជើង

ក្តីរំពឹងចង់សកសឹករបស់ មករា កាលពីថ្ងៃអាទិត្យមិនបានសម្រេចឡើយ ដោយសារទម្ងន់ជើងរបស់ បូរ៉ា ទាត់ធ្វើឲ្យ មករា បោះបង់ការប្រកួតក្នុងទឹកទី៣។ ក្រោយដណ្តើមបានជ័យជម្នះ និងប្រាក់១លានរៀល បូរ៉ា ក៏បាននិយាយខ្លះៗជុំវិញការឈ្នះមួយនេះ។

កីឡាករ ឃីម បូរ៉ា
កីឡាករ ឃីម បូរ៉ា

បូរ៉ា បាននិយាយថា គេគ្មានបំណងចង់បំបាក់ជើងក្រោមរបស់ មករា ឡើយ ប៉ុន្តែក្នុងការស្ទៀបស្ទង់ទឹក១ ក៏បានឃើញភាពប្លែកជំហ៊ររបស់ មករា ដូច្នេះក៏សម្រុកផ្តាច់ជើងក្រោមរហូតបានសម្រេចក្នុងទឹកទី៣។ យ៉ាងណាក៏ដោយ បូរ៉ា ក៏បានបន្ថែមទៀតថា ក្តីស្រលាញ់រាប់អានតែងតែមានរបស់កីឡាករម្នាក់ៗ ប៉ុន្តែនៅលើសង្វៀនយើងត្រូវតែវាយ បើយើងមិនវាយគេ នោះគេប្រាកដជាវាយយើងជាក់ជាពុំខាន៕

ចង់ស្តាប់សម្តីផ្ទាល់របស់ បូរ៉ា ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

(វីដេអូ៖ Kun Khmer Super Fights)
Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T