បុរសម្នាក់នេះ ផ្លោះឡើងបង្អួចពេទ្យរាល់ថ្ងៃ ដើម្បីមើលម្តាយឆ្លងកូវីដ-១៩ រហូតដល់ម្ដាយស្លាប់

//s5.kh1.co/aa/aa6910ccecdf3e448425fae8dc9cc939c9f6611d.jpg
សង្គម

 ២១-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

អាណិតណាស់! កូនពៅម្នាក់ សុខចិត្តផ្លោះឡើងបង្អួចដើម្បីទៅមើលម្តាយចាស់ជរារបស់ខ្លួនជារៀងរាល់ថ្ងៃ រហូតដល់ម្តាយរបស់ខ្លួនទទួលអនិច្ចកម្ម​ ដោយសារជំងឺកូវីត១៩។

បរទេស៖ ថ្មីៗនេះ នៅក្នុងបណ្តាញសង្គម មានការចែកចាយរឿង ដ៏គួរឲ្យរំជើបរំជួលដែលមួយបានកើត ចំពោះបុរសដ៏មានចិត្តស្មោះត្រង់ម្នាក់មានឈ្មោះថា Jihad Al Suwaiti បានសុខចិត្តផ្លោះឡើងបង្អួច ដើម្បីទៅមើលម្តាយចាស់ជរារបស់ខ្លួនជារៀងរាល់ថ្ងៃ រហូតដល់ម្តាយរបស់ខ្លួនទទួលអនិច្ចកម្ម​ ដោយសារជំងឺកូវីដ១៩

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តាំងពីម្តាយរបស់បុរសម្នាក់នោះ បានធ្វើតេស្តកូវីដ១៩ វិជ្ជមានរួចមក រូបគាត់ក៏ត្រូវបញ្ជូនទៅក្នុងមន្ទីពេទ្យមួយដែលមិនអនុញ្ញាត្តិឲ្យអ្នកណា ចូលសួរសុខទុកអ្នកជំងឺឡើយ ប៉ុន្តែដោយសេចក្តីស្មោះត្រង់ ចំពោះអ្នកមានគុណ បុរសម្នាក់នោះសុខចិត្តផ្លោះឡើងទៅអង្គុយ ត្រង់កន្លៀតបង្អួច ដើម្បីមើលម្តាយដែលកំពុងសម្រាកព្យាបាល មិនដែលខានមួយថ្ងៃណាឡើយ ដោយសកម្មភាពបែបនេះចេះតែបន្តបន្ទាប់ ទៅរហូតដល់ វីរុសកូវីដ១៩ បានឆក់យកជីវិតស្ត្រីចំណាស់រូបនោះ។

ក្រោយពីបានឃើញដូច្នេះរួចមក មហាជនជាច្រើន បានសម្តែងក្តីសោកសង្រេងនិង ថែមទាំងបង្ហូរទឹកភ្នែកទាំងមិនដឹងខ្លួន ដោយសារសេចក្តីស្មោះត្រង់របស់Jihad Al Suwaiti  ទៅលើម្តាយរបស់គាត់។

គួររម្លឹកដែរថា Jihad Al Suwaiti គឺជាកូនពៅនៅក្នុងគ្រួសាររបស់គាត់ផងដែរ ប៉ុន្តែក្នុងចំណោមបងប្អូនទាំងអស់គឺមានតែគាត់ម្នាក់តែប៉ុណ្ណោះ ដែលមកមើលម្តាយជារឿងរាល់ថ្ងៃមុនពេលគាត់ស្លាប់៕

សូមចូលមើលរូបភាពខាងក្រោម៖

Jihad Al Suwaiti ផ្លោះឡើងលើបង្អួចដើម្បីមើលម្តាយ
Jihad Al Suwaiti ផ្លោះឡើងលើបង្អួចដើម្បីមើលម្តាយ
ម្តាយរបស់ Jihad Al Suwaiti
ម្តាយរបស់ Jihad Al Suwaiti
Jihad Al Suwaiti
Jihad Al Suwaiti
រូបភាពដែលត្រូវគេយកគូរទៅជាគំនូរ
រូបភាពដែលត្រូវគេយកគូរទៅជាគំនូរ
Ly Rothpanha
P.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T