ឃើញគេរិះគន់កូនពេក! មានអីម្ដាយ ដេវីត បង្ហោះសារលើកទឹកចិត្តកូនថា…

//s5.kh1.co/3a/3a703ca6b6775b3e40764ddf050161d5b1538501.jpg
តារា & កម្សាន្ដ

 ២១-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ដូចដែលគ្រប់គ្នាបានដឹងរួចមកហើយថា បើទោះបី ជី ដេវីត ល្បីយ៉ាងណា តែងតែទទួលបានពាក្យរិះគន់ជានិច្ច តែមានអីម្ដាយយលោកស្រាប់តែចេញសារលើកទឹកចិត្តកូនបែបនេះភ្លាម។

ភ្នំពេញ៖​ ជី ដេវីត ជាតារាចម្រៀងមួយរូបដែលមានកេរ្ដិ៍ឈ្មោះល្បីល្បាញ ហើយតាប្រុសរូបនេះ មិនត្រឹមតែច្រៀងពីរោះ ពូកែរ៉េបប៉ុណ្ណោះទេ តែលោកនៅអាចនិពន្ធបទចម្រៀងបានដោយខ្លួនឯងទៀតផង។ ម្យ៉ាងវិញទៀត លោកក៏ជាតារាប្រុសដែលរកចំណូលបានច្រើន និងនិយមប្រើប្រាស់របស់ថ្លៃៗ មានម៉ាកល្បីផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ យើងសង្កេតឃើញថា បើទោះបីតារាប្រុសរូបនេះ មានឈ្មោះល្បីល្បាញក្នុងសង្គមសិល្បៈ និងមានអ្នកចូលចិត្តស្រលាញ់ច្រើន តែក៏នៅមានបុគ្គលមួយចំនួនតូចរិះគន់លើលោកជាហូរហែផងដែរ។ ក្នុងនោះដែរ ក្រោយឃើញគេរិះគន់លើ ជី ដេវីត ច្រើនលើកពេក ស្រាប់តែម្ដាយរបស់លោកចេញជាសារនិយាយលើកទឹកចិត្តកូនយ៉ាងដូច្នេះថា៖

ម៉ែមិនអាចហាមឃាត់មាត់អ្នកដ៏ទៃមិនឲ្យនិយាយ និងវិភាគជីវិតរបស់ពួកយើងទេ ​តែម៉ែអាចហាមចិត្តខ្លួនឯងមិនឲ្យខឹងក្រោធនូវអ្វីដែលបានលឺ ម៉ែមានមោទនភាពដែលមានកូនប្រុសដ៏ល្អបំផុត។ ម៉ែរង់ចាំកូនត្រឡប់មកវិញជាមួយនឹងកិត្តិយស និងសេចក្តីល្អ ដែលជូនកាល អ្នកដែលចង់ធ្វើគ្មានឱកាសនឹងធ្វើ ពួកយើងទាំងអស់គ្នារង់ចាំកូន។

សម្ដី ម្ដាយ ជី ដេវីត

ជាការពិតណាស់ ចាប់តាំងពីចាប់ផ្ដើមប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកនេះ លោកបានជួបព្យុះភ្លៀង និងឧបសគ្គរាប់មិនអស់ តែនៅតែជម្នះរហូតទទួលបានភាពជោគជ័យបែបនេះ។ គួរបញ្ជាក់ផងដែរថា ពេលនេះតារាចម្រៀង ជី ដេវីត បានបង្ហើបថា លោកនឹងបាត់មុខពីសិល្បៈមួយរយៈ ដើម្បីបំពេញការងារថ្មី តែតារាប្រុសរូបនេះក៏មិនបានប្រាប់ថាជាការងារអ្វីនៅឡើយទេ៕

សូមទស្សនារូបភាពខាងក្រោម៖​

ជី ដេវីត 
ជី ដេវីត 
ជី ដេវីត និងម្ដាយ
ជី ដេវីត និងម្ដាយ
ជី ដេវីត និងម្ដាយ
ជី ដេវីត និងម្ដាយ
ជី ដេវីត និងម្ដាយ
ជី ដេវីត និងម្ដាយ
រូបភាព និងសារម្ដាយ ជី ដេវីត  បង្ហោះ
រូបភាព និងសារម្ដាយ ជី ដេវីត  បង្ហោះ
ងួន ចាន់ដេវីត
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T