សម្តេច ហ៊ុន សែន៖ កុំភ្លេចថាយើងជាប្រទេសកសិកម្ម

//s5.kh1.co/41/4153677d515bb6339f1eb8d82aed14a7d2f5d770.jpg
សង្គម

 ២១-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានរំឭកពលរដ្ឋ និងកសិករថា កុំឲ្យភ្លេចរឿងកម្ពុជាជាប្រទេសកសិកម្ម

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានរំឭកពលរដ្ឋ និងកសិករថា កុំឲ្យភ្លេចរឿងកម្ពុជាជាប្រទេសកសិកម្ម។ ការលើកឡើងរបស់សម្តេចបែបនេះ នាឱកាសជួបសំណេះសំណាលជាមួយកសិករ និងពិនិត្យស្ថានីយបូមទឹក ស្ថិតក្នុងភូមិបានកាម ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្តេចបញ្ជាក់ថា នៅកម្ពុជា បើទោះបីជាកម្មករដែលធ្វើការក្នុងវិស័យផ្សេង ក៏មិនទាន់អាចផ្តាច់ខ្លួនពីរបរជាកសិករ​បានដែរ។ សម្តេចបានលើកឧទាហរណ៍ដោយថា កម្មករក៏អាចជួយការងាររបស់ឪពុកម្តាយដែលជាកសិករដូចធម្មតា។

ចំណែកនៅលើទំព័រហ្វេសប៊ុកវិញ សម្តេចបានបង្ហោះថា៖ «ពិតណាស់ វិស័យកសិកម្ម គឺសំខាន់ខ្លាំងណាស់សម្រាប់​ប្រជាពលរដ្ឋកម្ពុជាតាំងពីសម័យដូនតាយើងមកម៉្លេះ។ ប្រជាពលរដ្ឋខ្មែរស្ទើរទូទាំងប្រទេស សុទ្ធសឹងជាអ្នកប្រកប​របរកសិកម្ម។ ពេលនេះជាឱកាសល្អបំផុតក្នុងការជំរុញវិស័យកសិកម្មនៅទូទាំងប្រទេសអោយកាន់តែរីកចម្រើន»។

ក្រៅពីនោះ ក្នុងអំឡុងកូវីដ ១៩នេះ សម្តេចនាយករដ្ឋមន្ត្រីប្រាប់ថា ពលករមកពីថៃដែលបាត់បង់ការងារ រដ្ឋបាន​ឧបត្ថម្ភម្នាក់​ ៤០ដុល្លារក្នុងមួយខែ។ ហើយបើទោះបាត់ការងារមែន តែកម្មករ ឬពលករដែលត្រលប់មកពីក្រៅប្រទេស​ទាំងនោះអាចធ្វើកសិកម្មបាន។

ជាការកត់សម្គាល់សម្តេចលើកឡើងថា កម្មករមកពីប្រទេសថៃ ដែលបាត់បង់ការងារ ដោយសារ​កូវីដ១៩ មានប្រមាណ ១០ម៉ឺននាក់​ ត្រលប់មកធ្វើកសិកម្មវិញ។ ហើយបែបនេះ សម្តេចអះអាងថា នោះជាកម្លាំងបំពេញបន្ថែមឲ្យកសិកម្ម​។

សម្តេចតេជោ ហ៊ុន សែន ថា «លើលោកនេះគ្មាននរណាដែលមិនធ្វើការ ហើយឲ្យរដ្ឋចិញ្ចឹមរហូតនោះទេ»។

សម្តេចបន្ថែមថា ក្នុងខែកក្កដានេះ តាមគម្រោងរដ្ឋត្រូវចំណាយថវិកាសម្រាប់ពលរដ្ឋក្រីក្រដែលជួបប្រទះ​បញ្ហាជីវភាព​ក្នុងអំឡុងកូវីដ១៩ ចំនួនជាង ៥៦ម៉ឺនគ្រួសារ ត្រូវជា ២៤លានដុល្លារ។​ សម្តេចនាយករដ្ឋមន្ត្រីបន្តថា តែក្រោយមក​ចំនួនបានកើនឡើងដល់ទៅ ​៦១ម៉ឺនគ្រួសារ ដែលត្រូវចំណាយខ្ទង់ ២៨លានដុល្លារ ព្រោះទើបតែស្វែងរកឃើញ​គ្រួសារ​ក្រីក្រថ្មីៗប្រមាណ ៥ម៉ឺនគ្រួសារបន្ថែម និងនៅតែរុករកពលរដ្ឋក្រីក្របន្តទៀត។

យ៉ាងណាសម្តេចបង្ហើបថា រដ្ឋនឹងនៅតែបន្តកម្មវិធីសង្គមកិច្ចបែបនេះ បើកូវីដ១៩ នៅបន្តធ្វើឲ្យប៉ះពាល់ដល់​ជីវភាព​ពលរដ្ឋ។ យ៉ាងនេះក្តីសម្តេចថា រដ្ឋក៏មិនអាចចិញ្ចឹមរហូតនោះដែរ ពោលគឺពលរដ្ឋត្រូវ​ធ្វើការងារចិញ្ចឹម​ជីវិត​ដោយ​ខ្លួនឯង៕

រូបភាពពីទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន
រូបភាពពីទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T