ម្តាយរបស់ ជី ដេវីត បង្ហោះសារបែបនេះ ក្រោយពីកូនត្រូវបានគេរិះគន់ និងចង់ចាកចេញទៅឆ្ងាយមួយរយៈ

//s5.kh1.co/3f/3f4e5e63a151cbf69132500c69fd9cba05a66f65.gif
នារី

 ២១-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

G- Devith ប្រកាសថាបាត់ខ្លួនមួយរយៈ តាមពិតទៅ....

ភ្នំពេញ៖ អតីតតារាចម្រៀង និងតារារ៉េប ប្រចាំផលិតកម្មហង្សមាស លោក G-Devith កាលពីប៉ុន្មានថ្ងៃមុននេះ លោកបាន Surprise ឡានដ៏ថ្លៃម៉ាក Rolls Royce ទៅកាន់គូស្នេហ៍គឺកញ្ញា ទេព បូព្រឹក្ស

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងវីដេអូនោះផងដែរ លោក G-Devith បាននិយាយថា លោកនឹងចាកចេញទៅឆ្ងាយពីគូស្នេហ៍ និងអ្នកគាំទ្រប្រហែលមួយរយៈពេលយូរ ទើបធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើនឆ្ងល់ច្រើនមែនទែនពីការចាកចេញរបស់លោក។

មិនតែប៉ុណ្ណោះ មុននឹងការចាកចេញទៅឆ្ងាយរបស់លោក គឺលោកបានប្រគល់កាដូម្យ៉ាងទៅដល់កូនចៅអ្នករួមការងារ អ្នករាំ និងមនុស្សជិតស្និទ្ធរបស់លោកផងដែរ។ ហើយកាដូនោះ គឺជាបណ្តោងខ្សែករដែលឆ្លាក់ឈ្មោះ DITWAY- Forever ដ៏ស្រស់ស្អាត។

ជាក់ស្តែង គណនីឈ្មោះ HengKi Enu បានបង្ហោះរូបបណ្តោងខ្សែកនោះ រួចក៏មានអ្នកខមិនសួរថា G- Devith ទៅណា? ហើយម្ចាស់គណនីនោះបានឆ្លើយថា “ទៅកន្លែងមួយដ៏សែនឆ្ងាយហើយស្ងប់ស្ងាត់ដើម្បីរៀនបន្ថែម”

ហើយក៏មានគណនីមានទៀតឈ្មោះ Chan Sokchea ដែលគេស្គាល់ថា ជាអ្នកម្តាយបង្កើតរបស់លោក G-Devith បានបង្ហោះរូបលោក G-Devith ជាច្រើនសន្លឹក ព្រមទាំងបានសរសេរថា “ម៉ែមិនអាចហាមឃាត់មាត់អ្នកដ៏ទៃមិនអោយនិយាយនិងវិភាគជីវិតរបស់ពួកយើងទេ,,​តែម៉ែអាចហាមចិត្តខ្លួនឯងមិនអោយខឹងក្រោធនូវអ្វីដែលបានលឺម៉ែមានមោទនៈភាពដែលមានកូនប្រុសដ៏ល្អបំផុត ម៉ែរង់ចាំកូនត្រឡប់មកវិញជាមួយនិងកត្តិយសនិងសេចក្តីល្អដែលជូនកាលអ្នកដែលចង់ធ្វើគ្មានឱកាសនិងធ្វើ ពួកយើងទាំងអស់គ្នារង់ចាំកូន”

មកទល់នឹងពេលនេះ នៅតែមិនទាន់ដឹងថា តើការចាកចេញរបស់លោក G-Devith រយៈពេលប៉ុន្មាន ខែ ឬប៉ុន្មានឆ្នាំ ហើយលោកនឹងទៅទីណាឡើយ។ សង្ឃឹមថា លោកនឹងប្រកាសប្រាប់ឲ្យមហាជន និងអ្នកគាំទ្របានដឹង មុនពេលដែលលោកចាកចេញ ដើម្បីឲ្យអស់ចម្ងល់ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

  លោក G-Devith
  លោក G-Devith
  លោក G-Devith
  លោក G-Devith
  លោក G-Devith
  លោក G-Devith
លោក G-Devith និងកញ្ញា ទេព បូព្រឹក្ស
លោក G-Devith និងកញ្ញា ទេព បូព្រឹក្ស
លោក G-Devith និងកញ្ញា ទេព បូព្រឹក្ស
លោក G-Devith និងកញ្ញា ទេព បូព្រឹក្ស
បណ្តោងខ្សែក Dit way
បណ្តោងខ្សែក Dit way
សាររបស់អ្នកម្តាយលោក G-Devith
សាររបស់អ្នកម្តាយលោក G-Devith
ងួន ចាន់ដេវីត
Sour Chandara
Chhiro (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T