ភ្នំពេញ៖ ប្រិយមិត្តច្បាស់ជាបានជ្រាបមកហើយ កាលពីថ្មីៗនេះ តារាសម្រៀងរ៉េបដ៏ល្បី លោក ងួន ចាន់ដេវីត បានទិញឡានដ៏ថ្មីស្រឡាង ដែលជាឡានម៉ាក Rolls-Royce ស៊េរីទំនើប ដែលមានតម្លៃថ្លៃកប់ពពក ជូនដល់គូស្នេហ៍ជាទីស្រលាញ់ គឺ កញ្ញា ទេព បូព្រឹក្ស ដែលធ្វើឲ្យហ្វេនៗជាច្រើន បានមកចូលរួមអបអរចំពោះគូស្នេហ៍អ្នកទាំងពីរ ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ មិនយូរប៉ុន្មាន ស្រាប់តែលេចលឺដំណឹងដ៏ល្អមួយទៀត បន្ទាប់ពីទិញ ឡាន Rolls-Royce រួចហើយ លោកថែមទាំងទិញឡានស៊េរីទំនើបមួយគ្រឿងទៀត ទុកគ្រាន់ជាការធ្វើដំណើរផ្លូវឆ្ងាយ និងទៅទីកន្លែងដែលលោក ប្រាថ្នា ផងដែរ។
ចំពោះដំណឹងមួយនេះ បានធ្វើឲ្យហ្វេនៗ ក៏ដូចជាមហាជនជាច្រើន ពិតជាមានការកោតសរសើរចំពោះ ការខិតខំតស៊ូដោយកម្លាំងញើសឈាម រហូតដល់មានអ្វីគ្រប់យ៉ាង ដែលខ្លួនកំពុងតែស្រមៃចង់បានដូចសព្វថ្ងៃនេះ ថែមទៀត។ ប៉ុន្តែនៅក្នុងចំណោមពាក្យកោតសរសើរទាំងនោះ ស្រាប់តែមានគេចូលមកបង្ហើបថា ឡានរបស់លោក គឺជាឡានបង់រំលោះ ខណៈពេល ដែលបានពោលថា៖
ឡានបង់រំលោះ ជីវិតតារាតែចឹង ។
មិនត្រឹមតែប៉ុណ្ណោះ មិនយូរប៉ុន្មាន ស្រាប់តែមានអ្នកចូលមកតបតដោយបានប្រាប់ថា៖
ដឹងមកពីណាបង់រំលោះ បើខាងខ្ញុំលក់ឲ្យគាត់ រាប់លុយសុទ្ធសោះហ្នឹង ។
ជាពិសេស ជាមួយនឹងការជជែកឆ្លើយឆ្លងនេះ លោកឪពុក របស់ ដេវីត ក៏បានបង្ហោះសារមួយនៅលើបណ្ដាញសង្គម ព្រមទាំងរូបភាពសារជជែកគ្នារបស់អ្នកទាំងពីរនៅក្នុងនោះ ដោយបានបង្ហាញអារម្មណ៍ថា៖
ខ្ញុំក្រោកពីគេង មានអារម្មណ៍ស្រស់ស្រាយ។
ដែលនេះក៏ជាអារម្មណ៍ដ៏ល្អជាទីបំផុត ដែលបានឃើញ កូនប្រុសរបស់ខ្លួន មានភាពជោគជ័យ មានលទ្ធភាពទិញរបស់ថ្លៃៗ មិនដូចអ្វីដែលគេបានមើលងាយឡើយ៕
សូមទស្សនារូបភាពខាងក្រោម៖









