ឥណ្ឌូណេស៊ី ​ចង់ទិញ​​យន្តហោះចម្បាំង ពីប្រទេសអូទ្រីស

//s5.kh1.co/80/80142c037267ced81399ee2fea3b9de64d106219.jpg
បច្ចេកវិទ្យា

 ២១-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ឥណ្ឌូណេស៊ី បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការ​ចង់បានយន្តហោះចម្បាំងធុន Eurofighter Typhoon របស់អូទ្រីស

បរទេស៖ ប្រទេស​ឥណ្ឌូណេស៊ី បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការ​ចង់បានយន្តហោះចម្បាំងធុន Eurofighter Typhoon របស់អូទ្រីស ​ក្នុងគោលបំណងយកមកពង្រឹងប្រព័ន្ធការពារជាតិរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យន្តហោះចម្បាំង Eurofighter Typhoon 
យន្តហោះចម្បាំង Eurofighter Typhoon 

រដ្ឋមន្រ្តីក្រសួងការពារជាតិឥណ្ឌូណេស៊ីលោក Prabowo Subianto បានសរសេរលិខិតមួយច្បាប់ ទៅកាន់សមភាគីអូទ្រីសលោកស្រី Klaudia Tanner ដើម្បី​ធ្វើការចរចារ​ទិញយន្តហោះចម្បាំង Typhoon ទាំង ១៥គ្រឿង ពីកងទ័ពអាកាសអូទ្រីស។

យន្តហោះចម្បាំង Eurofighter Typhoon 
យន្តហោះចម្បាំង Eurofighter Typhoon 

នៅក្នុងសារលិខិតនោះ លោក Prabowo បានសរសេរថា៖

ដើម្បីសំរេច​គោលបំណងរបស់ខ្ញុំ ក្នុងការធ្វើទំនើបកម្មកងទ័ពអាកាសឥណ្ឌូណេស៊ី។ ដូច្នេះខ្ញុំសូមស្នើឱ្យមានការពិភាក្សាជាផ្លូវការជាមួយ​លោកស្រី ​ដើម្បីសុំទិញយន្តហោះចម្បាំង Typhoon ទាំង ១៥គ្រឿងពីអូទ្រីស​​ ​សំរាប់យកមកដាក់បម្រើការក្នុងជួរកងទ័ពអាកាសនៃសាធារណរដ្ឋឥណ្ឌូណេស៊ី។

Prabowo Subianto
យន្តហោះចម្បាំង Eurofighter Typhoon 
យន្តហោះចម្បាំង Eurofighter Typhoon 

គួរឱ្យដឹងផងដែរថា​ ប្រទេសអូទ្រីសបានទិញ​យន្តហោះចម្បាំង Typhoon តាំង ១៥គ្រឿងនេះ កាលពីឆ្នាំ ២០០២ នៅក្នុងកិច្ច​ព្រមព្រៀងមួយ ដែលមាន​ទំហំទឹកប្រាក់ ​២.២៨ ពាន់លានដុល្លារ។ ហើយប្រសិនបើអូទ្រីសយល់ព្រម​លក់វាទៅឱ្យឥណ្ឌូណេស៊ី នោះសេចក្តីប្រាថ្នារបស់រុស្ស៊ី ក្នុងការលក់យន្តហោះ​ចម្បាំង Sukhoi Su-35 Flanker ទៅកាន់ប្រទេសឥណ្ឌូនេស៊ី ក៏អាចនឹងត្រូវ​លុបចោលដែរ៕

យន្តហោះចម្បាំង Eurofighter Typhoon 
យន្តហោះចម្បាំង Eurofighter Typhoon 
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T