ម៉ា ច័ន្ទបញ្ញា ទម្លាយរូបចាស់ជាមួយ ទេព បូព្រឹក្ស កាលសម្ដែងរួមគ្នា មុខប្រែប្លែក១៨០ដឺក្រេ!

//s5.kh1.co/ce/ceb3d3079e65c17d73b5c8ade4be805b2954922a.jpg
តារា & កម្សាន្ដ

 ២១-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ជាការពិតណាស់ តារាចម្រៀង លោក ម៉ា ច័ន្ទបញ្ញា និងកញ្ញា ទេព បូព្រឹក្ស ជាតារាចម្រៀងដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជនគ្រប់មជ្ឈដ្ឋាន។

ភ្នំពេញ៖ លោក ម៉ា ច័ន្ទបញ្ញា ជាតារាចម្រៀងមួយរូបមានសម្លេងពីរោះ ហើយអាចនិពន្ធបទភ្លេង និងសរសេរ បទចម្រៀងបានដោយខ្លួនឯងផងដែរ ​ហើយរាល់បទចម្រៀងរបស់តារាប្រុសរូបនេះ ជាប្រភេទបទ Original Song មិនចម្លងពីគេឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាកាពិតណាស់ តារាប្រុសរូបនេះ មានទាំងសម្លេង និងទេពកោសល្យខ្ពស់ផងនោះ ទើបធ្វើឲ្យលោកកាន់តែទទួលបានប្រជាប្រិយភាព និងមានអ្នកគាំទ្រច្រើនទៀតផង។ ម្យ៉ាងវិញទៀត លោក ម៉ា ច័ន្ទបញ្ញា តែងតែធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរចំពោះលោក តាមរយៈបទចម្រៀងថ្មី ពីរោះ ជាពិសេស បទចម្រៀងរបស់តារាប្រុសរូបនេះ តែងតែនិយាយពីរឿងរ៉ាវស្នេហាជាញឹកញាប់ផងដែរ។

ជាក់ស្ដែងថ្មីៗនេះ លោក ម៉ា ច័ន្ទបញ្ញា បានបង្ហោះរូបភាពពីមុនរបស់ខ្លួនជាមួយ តារាចម្រៀងស្រី កញ្ញា ​ទេព បូព្រឹក្ស កាលសម្ដែងបទចម្រៀងរួមគ្នា ដោយមើលទៅអ្នកទាំងពីរពិតជាក្មេង ហើយសម្រស់តារាប្រុសស្រីពីរដួងនេះ ពិតជាខុសប្លែកពេលបច្ចុប្បន្នខ្លាំងតែម្ដង។

បន្ទាប់ពីហ្វេនៗបានឃើញរូបភាពមួយសន្លឹកនេះរួច បាននិយាយប្រៀបធៀបនឹងរូបរាង មុខមាត់ពីមុន និងពេលនេះពិតជាបានផ្លាស់ប្ដូរសឹងតឺ ១៨០ដឺក្រេទៅហើយ៕

សូមទស្សនារូបភាពខាងក្រោម៖ 

   លោក ម៉ា ច័ន្ទបញ្ញា
   លោក ម៉ា ច័ន្ទបញ្ញា
   កញ្ញា ​ទេព បូព្រឹក្ស 
   កញ្ញា ​ទេព បូព្រឹក្ស 
   លោក ម៉ា ច័ន្ទបញ្ញា
   លោក ម៉ា ច័ន្ទបញ្ញា
   កញ្ញា ​ទេព បូព្រឹក្ស 
   កញ្ញា ​ទេព បូព្រឹក្ស 
   កញ្ញា ​ទេព បូព្រឹក្ស និង លោក ម៉ា ច័ន្ទបញ្ញា
   កញ្ញា ​ទេព បូព្រឹក្ស និង លោក ម៉ា ច័ន្ទបញ្ញា
ម៉ា ច័ន្ទបញ្ញាទេព បូព្រឹក្ស
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T