ប្រភពព័ត៌មានចិន បានឲ្យដឹងថា មានហេតុការណ៍ គ្រោះថ្នាក់ចរាចណ៍ ដ៏គួរអោយរន្ធត់មួយ បានកើតឡើង នៅលើផ្លូវ ឡីងឡុង ក្នុងទីក្រុងប៉េកាំង ប្រទេសចិន កាលពីល្ងាចថ្ងៃច័ន្ទ កន្លងទៅថ្មីៗនេះ។ យ៉ាងហោចណាស់ ឡានចំនួន ៤គ្រឿង ត្រូវបានឆាបឆេះ យ៉ាងសន្ធោសន្ធៅ និង មនុស្ស ចំនួន ៥នាក់ បានរងរបួសផងដែរ ក្រោយពីឡាន ចំនួន ២គ្រឿង បានបុកទង្គិចគ្នា យ៉ាងខ្លាំង ដោយសារតែមិនមានការ ប្រុងប្រយ័ត្នអោយបានខ្ពស់ ក្នុងពេលបើកបរ។ តាមសាក្សីនៅកន្លែង កើតហេតុ បានឲ្យដឹងថា ក្នុងពេលនោះ មានឡានពីរគ្រឿង បានបើកក្នុងលក្ខណៈដូចជាការប្រដេញគ្នា ហើយដោយមិនអាច គ្រប់គ្រងការបញ្ជាបាននោះ ក៏ស្រាប់តែស្ទុះទៅបុក ឡានមួយគ្រឿងទៀត ដែលកំពុងធ្វើដំណើរ លើដងផ្លូវជាមួយគ្នា បង្កអោយមាន ភ្លើងឆាបឆេះឡើង និង រាលដាលដល់ឡានឯទៀត យ៉ាងដូច្នេះតែម្តងទៅ។

សូមទស្សនាវីឌីអូខាងក្រោម៖







តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]