លទ្ធផលដំបូងបានបង្ហាញថា វ៉ាក់សាំងជំងឺកូវីដ-១៩របស់ Oxford មានសុវត្ថិភាព និងឆ្លើយតបទៅនឹងប្រព័ន្ធភាពស៊ាំ

//s5.kh1.co/bc/bc4b253473af7e81924b5dc2f6c519bbb9fa3de8.png
បច្ចេកវិទ្យា

 ២១-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អ្នកស្រាវជ្រាវបានសង្កត់ធ្ងន់ថា វាត្រូវការការសិក្សាបន្ថែមទៀត ដើម្បីដឹងថាតើវ៉ាក់សាំងនេះអាចការពារមនុស្សប្រឆាំងនឹងវីរុស។

អង់គ្លេស៖ លទ្ធផលនៃការសាកល្បងវ៉ាក់សាំងវីរុសកូរ៉ូណាចំនួន៣ផ្សេងគ្នាដែលចេញផ្សាយកាលពីថ្ងៃចន្ទបានបង្ហាញថា ពួកវាសុទ្ធតែទទួលបានលទ្ធផលល្អ ជាមួយភស្ដុតាងដែលបញ្ជាក់ថា វ៉ាក់សាំងទាំងនេះអាចបង្កើតការឆ្លើយតបទៅនឹងប្រព័ន្ធភាពស៊ាំ ដែលត្រូវបានគេរំពឹងថា នឹងការពារមនុស្សប្រឆាំងនឹងការឆ្លង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពួកវាទាំងអស់មើលទៅដូចជាមានសុវត្ថិភាព បើទោះបីជាវានឹងត្រូវចំណាយពេលសិក្សា ជាមួយមនុស្សកាន់តែច្រើនដើម្បីបង្ហាញ ថាតើពួកវាពិតជាមានសុវត្ថិភាព និងថាតើពួកវាអាចការពារការឆ្លងបានឬក៏យ៉ាងណា។

រូបតំណាង
រូបតំណាង

លទ្ធផលដំបូងនៃការសាកល្បងដំណាក់កាល១/២បានបង្ហាញថា វ៉ាក់សាំងការពារវីរុសកូរ៉ូណាដែលត្រូវបានបង្កើតដោយសាកលវិទ្យាល័យ Oxford និងក្រុមហ៊ុន AstraZeneca មានសុវត្ថិភាពនិងបង្កឲ្យមានការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ។ ទោះជាយ៉ាងណា អ្នកស្រាវជ្រាវបានសង្កត់ធ្ងន់ថា វាត្រូវការការសិក្សាបន្ថែមទៀត ដើម្បីដឹងថាតើវ៉ាក់សាំងនេះអាចការពារមនុស្សប្រឆាំងនឹងវីរុស។

វ៉ាក់សាំងរបស់ Oxford បានជំរុញឲ្យមានការឆ្លើយតបទៅនឹងអង្គបដិប្រាណ ក្នុងរយៈពេល២៨ថ្ងៃ និងឆ្លើយតបទៅនឹងកោសិកា T ក្នុងរយៈពេល១៤ថ្ងៃ។ អ្នកស្រាវជ្រាវបាននិយាយថា នោះជាដំណឹងល្អ។ ប្រព័ន្ធភាពស៊ាំមានវិធីពីរយ៉ាងក្នុងការស្វែងរក និងវាយប្រហារភ្នាក់បង្កជំងឺ។ វាមិនច្បាស់ទេ ថាតើវ៉ាក់សាំងនេះអាចធ្វើការបានល្អ ចំពោះមនុស្សវ័យចំណាស់ ដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T