ចាប់ពីថ្ងៃទី២២-២៨ ខែកក្កដា កម្ពុជានឹងមានភ្លៀងធ្លាក់ពីកម្រិតតិចទៅច្រើន សូមប្រុងប្រយ័ត្នបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់

//s5.kh1.co/35/356b7ecf1f15391aaf488f3626eb5cd2076f0970.jpg
សង្គម

 ២១-កក្កដា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ បានឲ្យដឹងថា​ ...

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ បានឲ្យដឹងថា​ ចាប់ពីថ្ងៃទី២២ ខែកក្កដា ដល់ថ្ងៃទី២៨ ខែកក្កដាខាងមុខនេះ ប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់ពីកម្រិតតិចទៅច្រើន។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈការប្រែប្រួលជាបន្ដបន្ទាប់​ នៃស្ថានភាពអាកាសធាតុនេះ សង្កេតឃើញថា ជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតីអូសបន្លាយ និងមានឥទ្ធិពលមធ្យមមកលើប្រទេសកម្ពុជា។ ស្ថានភាពបែបនេះធ្វើឲ្យ៖

១. បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖

    - សីតុណ្ហភាពអប្បបរមាមានពី ២៦-២៧°C

    - សីតុណ្ហភាពអតិបរមាមានពី ៣២-៣៤°C ។

​​​​​​​​​​​​​      ​​​នឹ​​​​​​​​​​​​​​​​​​​​​ងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅច្រើន។ ជាមួយគ្នានេះ ក៏មានផ្នែកខ្លះអាចមានភ្លៀងធ្លាក់ខ្លាំងផងដែរ។

២. បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖

    - សីតុណ្ហភាពអប្បបរមាមានពី ២៣-២៥°C

   - សីតុណ្ហភាពអតិបរមាមានពី ៣០-៣២°C ។

     នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតពីតិចទៅបង្គួរ។ 

៣. បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ៖

  - សីតុណ្ហភាពអប្បបរមាមានពី ២៣-២៥°C

  - សីតុណ្ហភាពអតិបរមាមានពី ២៩-៣១°C ។

    នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីខ្សោយទៅមធ្យម។ 

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់ ដែលអាចកើតឡើងជាយថាហេតុ៕

លិខិតជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម
លិខិតជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ១៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T