មើលទៅក៏មានក្តីសុខដែរ! គម្រប់ខួបកូនប្រុស១ឆ្នាំ នៅ សូនីតា រៀបចំ ពោរពេញដោយស្នាមញញឹម

//s5.kh1.co/cd/cd20cbd15ea6271f50fec1f7da28f69e2affb3dd.jpg
តារា & កម្សាន្ដ

 ២០-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

តារាសម្ដែងស្រីឆ្នើម អ្នកនាង នៅ សូនីតា ក្រោមមានកូនប្រុសរួច ជីវិតគ្រយសាររបស់តារាស្រីរូបនេះ កាន់តែមានស្នាមញញឹម និងសុភមង្គលខ្លាំងឡើងៗ។

ភ្នំពេញ៖ តារាសម្ដែងស្រីល្បីឈ្មោះពោរពេញដោយសមត្ថភាព និងទេពកោសល្យ អ្នកនាង នៅ សូនីតា ពេលនេះនាងកំពុងកសាងជីវិតគ្រួសារតូចមួយយ៉ាងមានក្ដីសុខ ក្រោយបង្កើតបានកូនប្រុសម្នាក់មានមុខមាត់ដ៏ឲ្យស្រលាញ់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បន្ទាប់ពីបង្កើតបានកូនប្រុសម្នាក់រួច តារាស្រីរូបនេះ កាន់តែបង្អួត និងបង្ហាញពីជីវិតគ្រួសារជាមួយស្វាមី និងកូនៗ យ៉ាងមានសុភមង្គល។ ជាការពិតណាស់ ដូចដែលគ្រប់គ្នាបានដឹងស្រាប់ហើយថា ពេលនេះ អ្នកនាង នៅ សូនីតា មានងារជាលោកជំទាវ តែតារាស្រីរូបនេះ នៅតែប្រើជីវិតយ៉ាងសាមញ្ញ ធ្វើជាម្ដាយគំរូដ៏ល្អ ធ្វើការងារផ្ទះដោយខ្លួនឯងទៀតផង។

ជាក់ស្ដែង បើងាកមកមើលកូនប្រុសអ្នកនាង  ពេលនេះមានអាយុ ១ឆ្នាំហើយ ហើយកូនប្រុសនាងមានឈ្មោះ ទិត​ សង្ក្រាន្តតា​ ថាណារិទ្ធ។ ដោយឡែកមុននេះបន្តិច តារាស្រីរូបនេះ ក៏បានធ្វើពិធី ចំរើនព្រះបរិតលើករាសី និងធ្វើពិធីខួបកំណើតជូនកូនប្រុសគម្រប់ខួប ១ឆ្នាំ ម្យ៉ាងវិញទៀត តារាស្រីរូបនេះបានបង្ហោះរូបភាពយ៉ាងមានក្ដីសុខ ពោរពេញដោយស្នាមញញឹមពេលជួបជុំបងប្អូនគ្រួសារយ៉ាងដូច្នេះ៕

សូមទស្សនារូបភាពខាងក្រោម៖ 

  អ្នកនាង នៅ​ សូនីតា  និងកូនប្រុស
  អ្នកនាង នៅ​ សូនីតា  និងកូនប្រុស
  អ្នកនាង នៅ​ សូនីតា 
  អ្នកនាង នៅ​ សូនីតា 
  អ្នកនាង នៅ​ សូនីតា 
  អ្នកនាង នៅ​ សូនីតា 
ស្វាមី អ្នកនាង នៅ​ សូនីតា និងកូនប្រុស
ស្វាមី អ្នកនាង នៅ​ សូនីតា និងកូនប្រុស
កូនប្រុស អ្នកនាង នៅ​ សូនីតា
កូនប្រុស អ្នកនាង នៅ​ សូនីតា
នកនាង នៅ​ សូនីតា ជាមួយស្វាមី និងកូនប្រុស
នកនាង នៅ​ សូនីតា ជាមួយស្វាមី និងកូនប្រុស
អ្នកនាង នៅ​ សូនីតា និងក្រុមគ្រួសារ ក្នុងកម្មវិធី 
អ្នកនាង នៅ​ សូនីតា និងក្រុមគ្រួសារ ក្នុងកម្មវិធី 
អ្នកនាង នៅ​ សូនីតា និងក្រុមគ្រួសារ ក្នុងកម្មវិធី 
អ្នកនាង នៅ​ សូនីតា និងក្រុមគ្រួសារ ក្នុងកម្មវិធី 
នៅ សូនីតា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T