ខួបកំណើតឆ្នាំនេះ Pooklook ទទួលបានភាពកក់ក្ដៅទាំងគ្រួសារ និងស្នេហា

//s5.kh1.co/91/91429dc20f2c63b30cd93ee30e6dc818ba6ecad7.jpg
តារា & កម្សាន្ដ

 ២០-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ទោះបីជាមិនមានការធំដុំ ប៉ុន្តែគូស្នេហ៍របស់ តារាសម្ដែងស្រី Pook Look ជូនកាដូបាច់ផ្កាដ៏ធំមួយនេះ គ្រាន់តែឃើញក៏អាចបញ្ជាក់ថា គេមានក្ដីសុខខ្លាំងប៉ុណ្ណាដែរ។

ថៃ៖ កាលពីប៉ុន្មានម៉ោងមុននេះ តារាសម្ដែងស្រី Pook Look ទើបតែបានបង្ហោះរូបភាពរបស់ខ្លួនជាច្រើនសន្លឹក ដែលបង្ហាញពីការរៀបចំ ប្រារពធ្វើកម្មវិធីខួបកំណើតចូលវ័យ ៣០ឆ្នាំ ដោយតុបតែងខ្លួនយ៉ាងស្រស់ស្អាត សាកសមនឹងកម្មវិធីពិសេសរបស់ខ្លួន និងមានការចូលរួមពីសំណាក់ក្រុមគ្រួសារ មិត្តភក្ដិ និងភ្ញៀវជាច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលពិសេស គេក៏បានឃើញតារាសម្ដែងប្រុសសង្ហា Mike Pataradeth ដែលជាគូស្នេហ៍របស់តារាស្រីរូបនេះ លេចមុខនៅក្នុងកម្មវិធីនោះផងដែរ ដោយ បានបង្ហាញភាពស្និទ្ធស្នាលជាមួយគ្នាខ្លាំងណាស់ដែរ ហើយថែមទាំងបាន យកកាដូបាច់ផ្កាយ៉ាងធំជូនទៅកាន់មនុស្សដែលខ្លួនស្រលាញ់ ទោះមិនសូវមានភាពរ៉ូមេទិកខ្លាំងក៏ដោយ ប៉ុន្តែទង្វើទាំងនេះ អាចឲ្យអ្នកគាំទ្រជាច្រើន ឃើញហើយ ក៏ដឹងថាមួយគូនេះ ពិតជាមានក្ដីសុខមិនស្ទើរ។

យ៉ាងណាមិញ ក្រោយពីឃើញការបង្ហោះរូបភាពនៅក្នុងកម្មវិធីទាំងមូល ជាមួយក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់របស់តារាស្រីរូបនេះហើយ អ្នកគាំទ្រ ក៏មិនភ្លេចជូនពរ Pooklook ក្នុងថ្ងៃពិសេសរបស់គេផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

Pook Look
Pook Look
ទិដ្ឋភាពក្នុងកម្មវិធីខួប Pook Look
ទិដ្ឋភាពក្នុងកម្មវិធីខួប Pook Look
 Pook Look 
 Pook Look 
 Pook Look 
 Pook Look 
គ្រួសារ ដែលមកចូលរួមក្នុងកម្មវិធីខួប Pook Look
គ្រួសារ ដែលមកចូលរួមក្នុងកម្មវិធីខួប Pook Look
គ្រួសារ ដែលមកចូលរួមក្នុងកម្មវិធីខួប Pook Look
គ្រួសារ ដែលមកចូលរួមក្នុងកម្មវិធីខួប Pook Look
គ្រួសារ ដែលមកចូលរួមក្នុងកម្មវិធីខួប Pook Look
គ្រួសារ ដែលមកចូលរួមក្នុងកម្មវិធីខួប Pook Look
 Pook Look និងគូស្នេហ៍
 Pook Look និងគូស្នេហ៍
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T