កាលពីពេលថ្មីៗនេះ ក្មេងប្រុសម្នាក់ ត្រូវបានគេលួចថតសកម្មភាព នៃការរាំនៅលើរថយន្តក្រុងមួយគ្រឿង ដែលក្មេងប្រុសនោះ ហាក់បីជាកំពុងរាំនូវបទចម្រៀង របស់តារាចម្រៀងកូរ៉េខាងត្បូង PSY គឺបទ “Gentleman” ដែលទើបតែចេញ បានរយៈពេលប្រហែល ២សប្តាហ៏អីចឹង។

យោងតាមប្រភពព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា វីដេអូដែលបង្ហាញពី ក្មេងប្រុសម្នាក់នោះ រាំនៅលើរថយន្តក្រុង ត្រូវបានគេថតបាន នៅលើរថយន្តក្រុងមួយ ស្ថិតក្នុងប្រទេសសឹង្ហបុរី ហើយត្រូវបានគេយកទៅបង្ហោះ និងធ្វើការចែកចេញ នៅលើបណ្តាញទំនាក់ទំងនសង្គម ហ្វេសប៊ុក ហើយមានអ្នកនិយមប្រើប្រាស់ បណ្តាញទំនាក់ទំងនសង្គម ហ្វេសប៊ុក ជាច្រើននាក់ សរសើរ និងអស់សំណើច ចំពោះការរាំនៅលើរថយន្តក្រុងនេះ។

ទោះបីជាយ៉ាងនេះក៏ដោយ មានអ្នកនិយមប្រើប្រាស់ បណ្តាញទំនាក់ទំងនសង្គម ហ្វេសប៊ុក ដទៃទៀតបាននិយាយថា ការរាំនៅលើរថយន្តក្រុងបែបនេះ គឺមិនសាកសមនោះទេ ហើយក៏គ្មានអ្វីកំប្លែង និងគួរឲ្យអស់សំណើចដែរ។

សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

តើប្រិយមិត្តទាំងអស់គ្នា យល់យ៉ាងណាដែរ ចំពោះក្មេងប្រុសម្នាក់នេះ?

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]