ក្តុកក្តួលណាស់! ម្តាយឈរឱបរូបថតកូនៗ យំសឹងសន្លប់ ធ្វើឲ្យមហាជនរំជួលចិត្ត ស្រក់ទឹកភ្នែក (មានវីដេអូ)

//s5.kh1.co/04/041c3d039aefe1a961649b114f808aee243c0a1b.jpg
តារា & កម្សាន្ដ

 ២០-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ពិតជាក្តុកក្តួលនៅក្នុងចិត្ត ក្រោយឃើញ ម្តាយជាទីស្រលាញ់ ដែលធ្លាប់មើលថែកូនៗ​ស្រាប់តែបាត់បង់មួយពព្រិចភ្នែក ព្រោះតែភ្លើងបានឆាប់ឆេះខ្ទេច។

ភ្នំពេញ៖ កាលពីថ្មីៗនេះ មានហេតុការណ៍ភ្លើងឆេះផ្ទះលក់ហ្គាសយ៉ាងខ្លាំង នៅតាមបណ្ដាយផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលធ្វើឲ្យទ្រព្យសម្បត្តិជាច្រើនត្រូវបានភ្លើងលេបត្របាក់ បូករួមទាំងជីវិតមនុស្ស៤នាក់ និងរងរបួស៥នាក់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រឿងរ៉ាវដ៏រន្ធត់មួយនេះ កំពុងតែដិតជាប់អារម្មណ៍មហាជនជាច្រើន ស្របពេលដែលនៅក្នុងនោះម្តាយដែលជាម្ចាស់ផ្ទះហាងលក់ហ្គាសនោះ បានបាត់បង់កូនប្រុសស្រីរបស់ខ្លួនទាំង២នាក់ ក្រោមសកម្មភាពជាច្រើនដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គមឃើញហើយពិតជាក្តុកក្តួលនៅក្នុងចិត្តយ៉ាងខ្លាំង។

ដោយក្នុងនោះឃើញថា ក្រោយពេលបានយកកូនស្រី និងកូនប្រុសចេញពីគំនរភ្លើង ទឹកចិត្តជាម្តាយដែលកំពុងតែមានរបួសក្បាល បានរត់ទៅមើលកូនរបស់ខ្លួនសឹងតែសន្លប់ តែទោះជាយ៉ាងណាក្តីក៏មិនអាចស្រោចស្រង់ជីវិតកូនប្រុសស្រី គាត់បានឡើយ។ ហើយពេលនេះដែលពិធីបុណ្យក៏បានចាប់ផ្តើមហើយ ដែលមហាជនជាច្រើនកាន់តែរំជួលចិត្តខ្លាំង ស្របពេលដែលឃើញម្តាយ ឈរយំអោបរូបថតកូន សឹងតែបាត់បង់ស្មារតីសន្លប់ទៅហើយ។

ជាមួយនឹងសកម្មភាពដ៏សែនក្តុកក្តួលនេះ អ្នកលេងបណ្តាញសង្គមជាច្រើនសឹងតែស្រក់ទឹកភ្នែកទៅតាម​ ជាពិសេសក៏មានការចូលរូមរំលែកទុក្ខដល់គ្រួសារនៃសព ដែលបានបាត់បង់មនុស្សជាទីស្រលាញ់ និងទ្រព្យសម្បត្តិដែលមាន ត្រូវភ្លើងលេបត្របាក់អស់បែបនេះ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖

ផ្ទះដែលភ្ល់ើងឆេះ
ផ្ទះដែលភ្ល់ើងឆេះ
ផ្ទះដែលភ្ល់ើងឆេះ
ផ្ទះដែលភ្ល់ើងឆេះ
បុរសដែលបានស្លាប់ក្នុងភ្លើង
បុរសដែលបានស្លាប់ក្នុងភ្លើង
ក្មេងស្រីដែលបានស្លាប់ក្នុងភ្លើង
ក្មេងស្រីដែលបានស្លាប់ក្នុងភ្លើង
ទិដ្ឋភាពពិធីបុណ្យ
ទិដ្ឋភាពពិធីបុណ្យ
ម្តាយឈរយំឱបរូបកូនទាំង២
ម្តាយឈរយំឱបរូបកូនទាំង២
ម្តាយឈរយំឱបរូបកូនទាំង២
ម្តាយឈរយំឱបរូបកូនទាំង២
ម្តាយឈរយំឱបរូបកូនទាំង២
ម្តាយឈរយំឱបរូបកូនទាំង២
ម្តាយឈរយំឱបរូបកូនទាំង២
ម្តាយឈរយំឱបរូបកូនទាំង២
https://s5.kh1.co/__image/w=528,h=960,q=100/ba/ba1e77a27d7fa61c3cd9881def4efc571cbea0c9.jpg
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T