គួរឱ្យសរសើរមែន! ក្មេងប្រុសអាយុ៦ឆ្នាំម្នាក់ បានជួយ សង្គ្រោះជីវិតប្អូនស្រីពីឆ្កែកំណាច

//s5.kh1.co/b6/b63c9dd93db48c7bf997c5c237aa33d582c54bc3.jpg
សង្គម

 ២១-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Bridger Walker ជាក្មេងប្រុសអាយុ ៦ ឆ្នាំក្លាហ៊ានម្នាក់ បានទទួលការចាប់អារម្មណ៍ពីបណ្តាញសង្គមបន្ទាប់ពីទទួលបានការកោតសរសើរពី Anne Hathaway ចំពោះការ ជួយសង្គ្រោះប្អូនស្រីរបស់គាត់ពីការវាយប្រហារពីសត្វឆ្កែ។

បរទេស៖ Bridger Walker ជាក្មេងប្រុសអាយុ ៦ ឆ្នាំក្លាហានម្នាក់ បានទទួលការចាប់អារម្មណ៍ពីបណ្តាញសង្គមបន្ទាប់ពីទទួលបានការកោតសរសើរពី Anne Hathaway ចំពោះការជួយសង្គ្រោះប្អូនស្រីរបស់គាត់ពីការវាយប្រហារពីសត្វឆ្កែ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សេចក្ដីថ្លែងការណ៍មួយពីក្រុមគ្រួសារដែលទទួលបានដោយសារព័ត៌មាន CNN បានឱ្យដឹងថាកាលពីថ្ងៃទី ៩ ខែកក្កដា ក្មេងប្រុសមានឈ្មោះថា Bridger បានលោតចូលធ្វើសកម្មភាពដើម្បីជួយសង្គ្រោះប្អូនស្រីអាយុ ៤ ឆ្នាំរបស់គាត់។ ពេលកំពុងការពារប្អូនស្រីរបស់គាត់ គាត់ត្រូវបានឆ្កែវាយប្រហារយ៉ាងសាហាវ ដែលធ្វើឱ្យគាត់មានរបួសខ្លាំងជាងគេនៅលើថ្ពាល់ផ្នែកខាងឆ្វេង។

កុមារ  Bridger Walker
កុមារ  Bridger Walker

ក្រោយមកទៀត ក្មេងប្រុស Bridger បានធ្វើការវះកាត់រយៈពេល ២ ម៉ោង ហើយរបួសនៅលើថ្ពាល់របស់គាត់ជាង ៩០ ថ្នេរ។ ហើយនៅពេលដែលឪពុករបស់គាត់សួរគាត់ថា ហេតុអ្វីបានជាគាត់លោតចូលជួយប្អូនស្រីគាត់ ខណ:ពេលដែលឆ្កែកំពុងនឹងខាំប្អូនរបស់គាត់។ គាត់បានឆ្លើយតបទៅវិញថា "ប្រសិនបើមាននរណាម្នាក់ត្រូវស្លាប់ ខ្ញុំគិតថាវាគួរតែជាខ្ញុំ"។

នេះបើយោងតាមសេចក្តីថ្លែងការណ៍ ទាំងនោះគឺជាពាក្យដែលធ្វើឱ្យមនុស្សជាច្រើនបានកោតសរសើនៅសេចក្តីក្លាហានរបស់គាត់។ ម្តាយមីងរបស់ក្មេងប្រុសម្នាក់នេះបានចាប់ផ្តើមបង្ហោះតាមបណ្តាញសង្គម Instagram ហើយបានចែករំលែកថា Bridger គឺជាអ្នកគាំទ្ររបស់ Avengers។ ក្រោយមក Bridger មានវីឌីអូខល សួរសុខទុក្ខ ពីតារាសម្តែងល្បីៗជាច្រើនរូបក្នុងរឿង Avengers ផងដែរ៕

អាយរ៉នមែន និង កុមារា Bridger Walker
អាយរ៉នមែន និង កុមារា Bridger Walker
កុមារ  Bridger Walker និងប្អូនស្រី
កុមារ Bridger Walker និងប្អូនស្រី

ប្រភព: CNN 

Oeur Songkhan
អឿ សង្កាន់ (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T