បរទេស៖ នៅពេលដែលយាន Perseverance (សម្រាប់ធ្វើដំណើរលើភពអង្គារ) របស់អង្គការណាសា នឹងបាញ់បង្ហោះនៅចុងខែនេះ ឧទ្ធម្ភាគចក្រដែលមានឈ្មោះថា Ingenuity ក៏នឹងត្រូវបានដាក់ពីក្រោមយានផងដែរ ហើយនឹងត្រូវធ្វើដំណើររយៈពេល៧ខែ។ Ingenuity គឺជាឧទ្ធម្ភាគចក្រដំបូងគេ ដែលព្យាយាមហោះហើរ នៅលើភពមួយផ្សេងទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បើទោះបីជាការអភិវឌ្ឍយានសម្រាប់ធ្វើដំណើរលើភពអង្គារ បានចាប់ផ្ដើមកាលពី១០ឆ្នាំមុនក៏ដោយ ក៏វិស្វករនៅមន្ទីរពិសោធន៍ Jet Propulsion Laboratory របស់អង្គការណាសានៅក្នុងឆ្នាំ២០១៤ បានចាប់ផ្ដើមរចនាយន្តហោះធន់ស្រាល ដែលអាចហោះហើរលើភពអង្គារ។ ការសាកល្បងគំរូជាច្រើនត្រូវបានធ្វើឡើងជាបន្តបន្ទាប់ រហូតដល់ខែមករា ឆ្នាំ២០១៩ ទើបការធ្វើតេស្ដលើកចុងក្រោយទទួលបានជោគជ័យ។
ឧទ្ធម្ភាគចក្រ Ingenuity គឺត្រូវបានរចនាឡើង ដោយមានទម្ងន់ស្រាលមិនគួរឲ្យជឿ ដែលមានទម្ងន់ត្រឹមតែ១.៨គីឡូក្រាមតែប៉ុណ្ណោះ។ ស្លាបរបស់វានឹងវិលលឿនជាងឧទ្ធម្ភាគចក្រផ្សេងទៀត នៅលើផែនដី។

ឧទ្ធម្ភាគចក្រនេះមិនបានបំពាក់ឧបករណ៍បញ្ជាពីចម្ងាយណាមួយទេ ពីព្រោះវានឹងធ្វើការពិសោធដោយខ្លួនឯងផ្ទាល់ ឬអង្គការណាសាហៅវាថា បច្ចេកវិទ្យាតម្រង់ទិស។ ការធ្វើតេស្ដនេះនឹងអនុញ្ញាតឲ្យវា ធ្វើការប៉ុនប៉ងហោះហើរចំនួន៣ដាច់ដោយឡែកពីគ្នា នៅលើភពមួយផ្សេងទៀត ជាលើកដំបូង។
Ingenuity នឹងធ្វើការហោះហើរ ដោយផ្អែកលើស្វ័យភាព និងការបញ្ជាដែលត្រូវបានគេកំណត់ទុកជាស្រេច ជាជាងការបញ្ជាផ្ទាល់មាត់ ក៏ព្រោះតែការទាក់ទងគ្នាពីភពអង្គារនិងផែនដីមានភាពយឺតយ៉ាវ។ ទិន្នន័យនៃហោះហើររបស់វាក៏ត្រូវចំណាយពេលវេលា ដើម្បីបញ្ជូនត្រឡប់មកផែនដីវិញ៕