ទប់ចិត្តមិនបាន! ឆន សុវណ្ណរាជ ចុះពីឡានធ្វើបែបនេះ អំពាវនាវមហាជនជួយថែបរិស្ថាន (មានវីដេអូ)

//s5.kh1.co/6d/6dee647d6ea55846442de86ae82dc171fd4f477e.jpg
តារា & កម្សាន្ដ

 ២០-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ពិតជាតារាគំរូល្អមែន ទោះបីទៅដើរលេងលំហែកាយបន្ទាប់ពីសម្រាកការងារ តែប្រុសរូបនេះឆ្លៀតឃើញសំរាមពាសវាលពាសកាល ក៏ជួរើសសំរាមមិនប្រកាន់ខ្លួនតែជាតារាល្បី។

ភ្នំពេញ៖ កំពូលតារាចម្រៀងល្បីឈ្មោះ លោក ឆន​ សុវណ្ណរាជ ពេលនេះ លោកកាន់តែមានមានអ្នកគាំទ្រកាន់តែច្រើនឡើងៗ ដោយតារាប្រុសរូបនេះបានឈានជើងចូលសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ តែលោកនៅតែទទួលបានប្រជាប្រិយភាពខ្លាំងដដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញទៀត តារាប្រុសរូបនេះ ក៏កាន់តែមានទីផ្សារក្នុងវិស័យសិល្បៈ មានភាពមមាញឹកជាមួយការងារច្រើនជាងមុន។ បើទោះបី មានការងារច្រើន តែលោកនៅតែឆ្លៀតពេលទំនេរទៅលំហែកាយ ដើរកម្សាន្តនៅតាមតំបន់រមណីដ្ឋាននានាផងដែរ។ ដោយថ្មីៗនេះ ឆន សុវណ្ណរាជ បានទៅដើរលេងជាថ្មីនៅឧទ្យានជាតិគីរីរម្យ ព្រមទាងបង្ហោះវីដេអូ បង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួន ពេលឃើញសម្រាមជាច្រើន ដែលដាក់គរគ្មានសណ្ដាប់ធ្នាប់ បើទោះបីមានធុងសម្រាមនៅទៅនោះក៏ដោយ។

ជាក់ស្ដែង នៅក្នុងវីដេអូ ដែលតារាប្រុសរូបនេះបានបង្ហោះ លោកក៏បាននិយាយថា ទេសភាពនៅឧទ្យានជាតិគីរីរម្យពិតជាស្រស់ស្អាតខ្លាំងមែនទែន តែអ្វីដែលសំខាន់គឺមានសម្រាម ហើយតារាប្រុសរូបនេះ ក៏បញ្ចេញអារម្មណ៍​​ចេញពីចិត្ត សំណូមពរដល់ប្រជាពលរដ្ឋ បងប្អូនដែលទៅដើរកម្សាន្តសូមមេត្តាខ្ចប់សម្រាមឲ្យបានត្រឹមត្រូវ យកទៅដាក់ក្នុងធុងសម្រាមឲ្យបានត្រឹមត្រូវ ដើម្បីការពារបរិស្ថានឲ្យបានស្អាតទាំងគ្នា ចាប់ផ្ដើមពីយើងម្នាក់បន្តិចៗ នោះប្រទេស និងរមណីដ្ឋានយើងគ្រប់ទីកន្លែងនឹងបានស្អាត ហើយស្រស់ស្រាយពេលទៅដើរលេងលើកក្រោយ។

តួយ៉ាង ក្នុងវីដេអូដែល លោក ឆន សុវណ្ណរាជ ទើបតែបង្ហោះមិនត្រឹមតែបញ្ចេញយោបល់និងសារប៉ុណ្ណោះទេ តែតារាប្រុសរូបនេះនៅតែបង្ហាញសកម្មភាពគំរូដោយការរើសសម្រាមជាច្រើន យកទៅដាក់ក្នុងធុងផងដែរ។ ហើយនេះ ក៏ជាគំរូមួយដ៏ល្អសម្រាប់គ្រប់គ្នាយកគំរូតាម បើទោះបីជាលោកជាតារាល្បីប្រចាំប្រទេស ហើយប្រើជីវិតឯកជនទៅដើរកម្សាន្ត តែតារាប្រុសរូបនេះនៅតែមានស្មារតីស្រលាញ់បរិស្ថានផងដែរ ពិតជាគួរឲ្យសរសើរ៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

   លោក ឆន សុវណ្ណរាជ 
   លោក ឆន សុវណ្ណរាជ 
   លោក ឆន សុវណ្ណរាជ 
   លោក ឆន សុវណ្ណរាជ 
   លោក ឆន សុវណ្ណរាជ 
   លោក ឆន សុវណ្ណរាជ 
   លោក ឆន សុវណ្ណរាជ 
   លោក ឆន សុវណ្ណរាជ 
   លោក ឆន សុវណ្ណរាជ
   លោក ឆន សុវណ្ណរាជ
   លោក ឆន សុវណ្ណរាជ 
   លោក ឆន សុវណ្ណរាជ 
ឆន សុវណ្ណរាជ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T