ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមមានគ្នា ៤នាក់ ដែលជាប់ពាក់ព័ន្ធនឹងសកម្មភាព ចែកចាយថ្នាំញៀន ព្រមទាំងសកម្មភាព ប្លន់ ត្រូវបានកម្លាំង នគរបាលប៉ុស្ដិ៍ទំនប់ទឹក ខណ្ឌចំការមន ឃាត់ខ្លួន ហើយក្រោយការ សួរនាំទើបដឹងថា ពួកគេរៀបចំគម្រោងប្លន់។

នាយនគរបាលប៉ុស្ដិ៍ទំនប់ទឹក លោក ផន អូន ដែលទើបមកកាន់តំណែងកាលពីពេល ថ្មីៗនេះ បានឱ្យដឹងថា ខណៈដែលកម្លាំង នគរបាលរបស់ លោក ដោយមានការណែនាំ ពីអធិការនគរបាលខណ្ឌ បានចុះល្បាតនៅ ក្នុងភូមិសាស្ដ្ររបស់ខ្លួន លុះដល់វេលាម៉ោង ២ និង១៥នាទីយប់ រំលង អាធ្រាត្រ ឈាន ចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០១៣ ក៏ជួប មុខសញ្ញាទាំងនេះ ហើយឈានទៅដល់ការ ឃាត់ខ្លួនតែម្ដង ។

លោក ផន អូន បានបន្ដថា ក្រោយការ ឆែកឆេរ សមត្ថកិច្ចរបស់លោកបានរឹបអូស ថ្នាំញៀន ២កញ្ចប់ និងកាំភ្លើងខ្លីអា ៥៤ មួយ ដើមផងដែរ ។ បើ តាមមន្ដ្រីនគរបាល រូបនេះ បានឱ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ ឌុក សាវី អាយុ ២៣ឆ្នាំ ស្នាក់នៅ ភូមិសុខសាន្ដ សង្កាត់ទំនប់ទឹក មុខរបរ កម្មករ រោងចក្រ ដែលត្រូវសមត្ថកិច្ចដក ហូតថ្នាំញៀន និងកាំភ្លើងខ្លី ទី២ ឈ្មោះ មិន សុម៉េត អាយុ ២១ឆ្នាំ ស្នាក់នៅភូមិទួល ពង្រ សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ មុខរបរ កម្មកររោងចក្រ ទី៣ ឈ្មោះ អ៊ូក សំណាង អាយុ ២៣ឆ្នាំ រស់នៅផ្ទះគ្មានលេខ ក្នុងភូមិសុខសាន្ដ និងទី៤ ឈ្មោះ អៀម សត្យា អាយុ ៣១ឆ្នាំ មុខរបរ លក់ដូរ រស់ នៅក្នុងភូមិសុខសាន្ដដូចគ្នា ។

បើតាមលោក ផន អូន បច្ចុប្បន្នជន សង្ស័យទាំង ៤នាក់ ខាងលើ ស្ថិតក្រោម ការសាកសួរ ពីសំណាក់សមត្ថកិច្ចរបស់ លោក នៅប៉ុស្ដិ៍រដ្ឋបាល ទំនប់ទឹក ដើម្បីចាត់ ការបន្ដទៀត ។

សូមបញ្ជាក់ថា ក្នុងរយៈពេលមកកាន់ តំណែង កាលពីពេលថ្មីៗនេះ នាយនគរ បាលប៉ុស្ដិ៍ទំនប់ទឹក ផន អូន បានបង្ក្រាប បទល្មើសធំៗ ចំនួន៣ ករណីមកហើយ ៕











ដោយដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]