ភ្នំពេញ ៖ ក្មេងប្រុសអាយុ ១៥ឆ្នាំម្នាក់ ជាសិស្សថ្នាក់ទី៨នៅវិទ្យាល័យព្រែកលៀប ខណ្ឌឫស្សីកែវ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ ផ្សារចាស់ ខណ្ឌដូនពេញ ឃាត់ខ្លួនរួមទាំង ម៉ូតូ បន្ទាប់ពីក្មេងប្រុសរូបនេះបានទៅធ្វើ សកម្មភាពកាច់កម៉ូតូ នៅស្រុកត្រាំកក់ ខេត្ដ តាកែវ ។

មន្ដ្រីនគរបាល ប៉ុស្ដិ៍ផ្សារចាស់បានឱ្យដឹង ថា ការឃាត់ខ្លួនយុវជនវ័យក្មេងរូបនេះបាន ធ្វើឡើង កាលពីវេលាម៉ោង ១១ និង៣០ នាទីយប់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០១៣ ខណៈដែលកម្លាំងនគរបាល កំពុងជិះម៉ូតូ ល្បាត នៅក្នុងភូមិសាស្ដ្ររបស់ខ្លួន ។ មន្ដ្រី នគរបាល ខាងលើបានបន្ដថា នៅពេល កម្លាំងនគរបាលចុះល្បាតនោះ ស្រាប់តែ ឃើញយុវជនរូបនេះ ជិះម៉ូតូម៉ាកសេ ១២៥  ស៊េរី ២០១៣ មួយគ្រឿងគ្មានស្លាកលេខ ប៉ុន្ដែ ឃើញស្នាមដាច់នៅកន្លែងស្លាកលេខ  ដូច្នេះ ដោយមានការសង្ស័យ ទើបឃាត់ខ្លួន ហើយសួរនាំ ។ ក្រោយការសួរនាំ យុវជន ហាក់ សីហា ហៅ មករា អាយុ ១៥ឆ្នាំ ដែលអះអាងថា ជាសិស្សថ្នាក់ទី៨ នៅ វិទ្យាល័យព្រែកលៀប បានប្រាប់សមត្ថកិច្ច ថា រូបគេបានទៅកាច់កម៉ូតូនៅភូមិសំបូរ ស្រុកត្រាំកក់ ខេត្ដតាកែវ ។ បច្ចុប្បន្នយុវ ជនមិនទាន់គ្រប់អាយុខាងលើ ត្រូវបានឃុំ ខ្លួនជាបណ្ដោះអាសន្ន នៅប៉ុស្ដិ៍នគរបាល ផ្សារចាស់ ដើម្បីចាត់ការបន្ដទៀត ៕




ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]