ខ្ញីចាស់កាន់តែហឹរ! វ័យកាន់តែជ្រេ ស៊ឹម សូលីកា ផ្អែមល្ហែមនឹងស្វាមី ចង់លើសជាតិស្ករ

//s5.kh1.co/1f/1faba0bec0802609863f06b71869ac9d89566e34.jpg
តារា & កម្សាន្ដ

 ២០-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

បន្ទាប់ពីរៀបការជិតមួយឆ្នាំកន្លងមកនេះ ជីវិតស្វាមីភរិយា អ្នកនាង ស៊ឹម សូលីកា និងលោក អេង ឬទ្ធី កាន់តែល្អូកល្អើនផ្ដល់ក្ដីស្រលាញ់ចំពោះគ្នាកាន់តែខ្លាំងឡើងៗហើយ។

ភ្នំពេញ៖ សិល្បៈការិនីឆ្នើម អ្នកនាង ស៊ឹម សូលីកា ជាពិធីការិនីមួយរូបដែលទទួលបានប្រជាប្រិយភាពខ្លាំង ហើយពេលនេះ តារាស្រីរូបនេះ បានរៀបការជាមួយពិធីករល្បីឈ្មោះ លោក អេង ឬទ្ធី បានជិតមួយឆ្នាំផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយពីរៀបការជាមួយគ្នាជិតមួយឆ្នាំមកនេះ យើងសង្កេតឃើញថា ជីវិតស្វាមី ភរិយាអ្នកទាំងពីរ ពិតជាស្អិតរមួតដូចស្រមោច និងស្ករ តែងតែបង្ហាញភាពផ្អែមល្ហែមចំពោះគ្នាទៅវិញទៅមកមិនចាញ់ក្មេងឡើយ។ មិនតែប៉ុណ្ណោះ អ្នកនាង ស៊ឹម សូលីកា តែងតែបង្ហោះរូបភាពស្វីតៗជាមួយស្វាមី ធ្វើឲ្យហ្វេនៗរំភើបជំនួសនាងគ្រប់ពេល ដោយមុននេះ តារាស្រីរូបនេះ បានបង្ហោះរូបភាព និងសារយ៉ាងផ្ងែមល្ហែមទៅកាន់ លោក អេង ឬទ្ធី យ៉ាងដូច្នេះថា៖​

សាកល្បងស្នេហ៍បងម្ដងទៀត ទោះឈឺក៏ហ៊ាន...(ហង្ស សុជាតា) spark music រាត្រីនេះពួកយើងនៅតែទទួលអារម្មណ៍ថា ជាថ្ងៃថើបដំបូង ១៨/១៩ first LOVE ខ្ញុំនិងគាត់ ជាមិត្ត ជាបងប្អូន ជិត២០ឆ្នាំ ទម្រាំមានថ្ងៃនេះ (ជាប្ដីប្រពន្ធស្របច្បាប់ តាមគន្លងប្រពៃណី) មិនមែនជារឿងងាយស្រួលនោះឡើយ។ រាត្រីនេះ សូមចែករំលែកខ្លះៗ រឿងដើមខ្ញុំជូនដល់មហាមិត្តទាំងអស់គ្នា (បើមិនមានពាក្យខុស ក៏គ្មានពាក្យថាត្រូវដែរ) បរាជ័យប្រែថា ជោគជ័យនៅថ្ងៃខាងមុខ។ រាត្រីសួស្ដី ជាមួយនិងភាពផ្អែមល្ហែមរបស់យើងទាំងពីរ ជូនចំពោះមហាមិត្តដែលតែងតែផ្ដល់កម្លាំងចិត្តដល់ពួកខ្ញុំ បងមិនមែនជាមនុស្សដំបូងរបស់អូនក៏ពិតមែន តែបងគឺជាបុរសដែលធ្វើឲ្យអូនមានអារម្មណ៍ថា បងជាមនុស្សប្រុសចុងក្រោយ ក្នុងឆាកជីវិតរបស់អូន អរគុណបងដែលយល់ច្បាស់ពីអូន ហើយតែងតែអធ្យាស្រ័យ និងផ្ដល់គ្រប់យ៉ាងដែលអូនប្រាថ្នាចង់បាន អរគុណឧត្តមស្វាមី ប្ដីសម្លាញ់ចិត្ត។

សម្ដី អ្នកនាង  ស៊ឹម សូលីកា

គួរបញ្ជាក់ផងដែរថា បើទោះបីស្នេហាស្វាមីភរិយារវាងអ្នកនាង ស៊ឹម សូលីកា និងលោក អេង ឬទ្ធី ជាស្នេហាវ័យកណ្ដាលដែលទើបតែរៀបការថ្មោងថ្មី តែអ្នកទាំងពីរបង្ហាញអារម្មណ៍ក្ដីស្រលាញ់ចំពោះគ្នាខ្លាំងមិនចាញ់ក្មេងៗប៉ុន្មានឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖ 

  អ្នកនាង ស៊ឹម សូលីកា និងលោក អេង ឬទ្ធី 
  អ្នកនាង ស៊ឹម សូលីកា និងលោក អេង ឬទ្ធី 
  អ្នកនាង ស៊ឹម សូលីកា និងលោក អេង ឬទ្ធី 
  អ្នកនាង ស៊ឹម សូលីកា និងលោក អេង ឬទ្ធី 
  អ្នកនាង ស៊ឹម សូលីកា និងលោក អេង ឬទ្ធី 
  អ្នកនាង ស៊ឹម សូលីកា និងលោក អេង ឬទ្ធី 
  អ្នកនាង ស៊ឹម សូលីកា និងលោក អេង ឬទ្ធី 
  អ្នកនាង ស៊ឹម សូលីកា និងលោក អេង ឬទ្ធី 
  អ្នកនាង ស៊ឹម សូលីកា និងលោក អេង ឬទ្ធី 
  អ្នកនាង ស៊ឹម សូលីកា និងលោក អេង ឬទ្ធី 
  អ្នកនាង ស៊ឹម សូលីកា និងលោក អេង ឬទ្ធី 
  អ្នកនាង ស៊ឹម សូលីកា និងលោក អេង ឬទ្ធី 
  អ្នកនាង ស៊ឹម សូលីកា និងលោក អេង ឬទ្ធី 
  អ្នកនាង ស៊ឹម សូលីកា និងលោក អេង ឬទ្ធី 
ស៊ឹម សូលីកា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T