ចិន​បំផ្ទុះទំនប់ទឹក​ទន្លេមួយ ដើម្បីរំដោះទឹកជំនន់​ ដែលសម្លាប់មនុស្សអស់ជាច្រើន

//s5.kh1.co/c6/c6770aae8720ab5a87656454f15f2d9c740642d9.jpg
សង្គម

 ២០-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អាជ្ញាធររបស់ប្រទេសចិន បានសម្រេចបំផ្ទុះទំនប់ទឹកធំមួយ ក្នុងគោលបំណងទម្លាយទឹកជំនន់

ប៉េកាំង៖ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ អាជ្ញាធររបស់ប្រទេសចិន បានសម្រេចបំផ្ទុះទំនប់ទឹកទន្លេធំមួយ ក្នុងគោលបំណងទម្លាយទឹកជំនន់ ដែលកំពុងកើតមានឡើងនៅទូទាំងប្រទេសចិន និងបានឆក់យកជីវិតមនុស្សអស់ជាច្រើននាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ផ្ទះសម្បែងជាច្រើន ត្រូវរងការខូចខាត
ផ្ទះសម្បែងជាច្រើន ត្រូវរងការខូចខាត

បណ្តាញទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា ទំនប់​ទឹកនៅលើដងទន្លេ Chuhe ​ក្នុងខេត្ត អានហ្វួយ (Anhui) ត្រូវបាន​ទម្លាយដោយប្រើគ្រឿងផ្ទុះ កាលពីព្រឹកថ្ងៃអាទិត្យ ​ហើយកម្រិតទឹកត្រូវបានគេរំពឹងថា នឹង​ស្រកចុះប្រមាណ​ ៧០សង់ទីម៉ែត្រ។

មនុស្សជាង ១៥០ នាក់ បានស្លាប់បាត់បង់ជីវិត
មនុស្សជាង ១៥០ នាក់ បានស្លាប់បាត់បង់ជីវិត

ការទម្លាយ​​ទំនប់ទឹកទន្លេ ដោយប្រើគ្រឿងផ្ទុះនេះ គឺការជាឆ្លើយតបទៅតាមស្ថានការណ៍បន្ទាន់ ​កំឡុងពេលទឹកជំនន់ដ៏អាក្រក់បំផុត បានកើតឡើង​នៅប្រទេសចិន ដូចកាល​ឆ្នាំ ១៩៩៨ ​ដែលទឹកជំនន់នោះ បានសម្លាប់មនុស្សជាង ២ពាន់នាក់ និងបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋអស់ជិត ៣លានខ្នង។

ប្រជាជនប្រមាណ ១.៨លាននាក់ ត្រូវបានជម្លៀស
ប្រជាជនប្រមាណ ១.៨លាននាក់ ត្រូវបានជម្លៀស

សូមជម្រាបផងដែរថា កម្ពស់ទឹកនៅតាមដងទន្លេជាច្រើន​ក្នុងប្រទេសចិន បានកើនឡើងខុសពីធម្មតានៅឆ្នាំនេះ ដោយសារភ្លៀងធ្លាក់ខ្លាំង។ ហើយ​បច្ចុប្បន្ន ទឹកជំនន់នៅតំបន់ភាគកណ្តាល និងភាគខាងត្បូងប្រទេសចិននេះ បានបន្តសម្លាប់មនុស្សអស់ជាង ១៥០នាក់ ខណៈប្រជាជនប្រមាណ ១.៨លាននាក់ទៀត ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង ទៅរកទីកន្លែងសុវត្ថិភាព៕

សូមទស្សនាវីដេអូនៃទឹកគ្រោះទឹកជំនន់ក្នុងប្រទេសចិនខាងក្រោម៖

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T