បាត់ដំបង ៖ បុរសជាគូដណ្ដឹង និងអនាគត ប្អូនថ្លៃប្រុស អាយុ៩ឆ្នាំ បានស្លាប់ភ្លាមៗនៅ កន្លែងកើតហេតុ កាលពីវេលាម៉ោង៦និង២០ នាទីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៣នេះ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិ សុពណ៌ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បន្ទាប់ពីរថយន្ដដឹកស៊ីម៉ង់តិ៍មួយគ្រឿង បើក កៀ ហើយកិនពួកគេ ខណៈដែលនារីជាគូ ដណ្ដឹងរងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនភ្លាមៗ ទៅកាន់មន្ទីរពេទ្យ ។

នាយរងការិយាល័យចរាចរណ៍ផ្លូវគោក លោកហុត ហឿត បានឱ្យដឹងថា មុនពេល កើតហេតុ ជនរងគ្រោះទាំង៣នាក់ ជិះម៉ូតូ ម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៣ ពាក់ ស្លាកលេខ បន្ទាយមានជ័យ 1H-6066 ធ្វើ ដំណើរពីលិចទៅកើត តាមបណ្ដោយផ្លូវជាតិ លេខ៥ ក្នុងគោលបំណងសង្វាក់(ស្រដៀង ណែម) ទៅលក់នៅផ្សារ លុះដល់ចំណុចកើត ហេតុ ស្រាប់តែមានរថយន្ដដឹកស៊ីម៉ង់តិ៍ មួយ គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3C-0655 បើកបរស្របទិសគ្នា ក្នុងទិសដៅពីលិចទៅ កើត ។

មន្ដ្រីនគរបាលចរាចររូបនេះ បានបន្ដថា រថយន្ដដឹកស៊ីម៉ង់តិ៍ខាងលើ បានបើកជែង ម៉ូតូមួយគ្រឿងទៀត ក៏កៀម៉ូតូរបស់ជនរងគ្រោះ រួចហើយកិន បណ្ដាលឱ្យបុរស ជាគូដណ្ដឹង រួមទាំងប្អូនប្រុស របស់នារីគូដណ្ដឹង អាយុ៩ឆ្នាំ ស្លាប់ភ្លាមៗនៅ កន្លែងកើតហេតុ ។

លោកហួត ហឿត បានឱ្យដឹងថា ជនរង គ្រោះទាំងពីរនាក់ ដែលស្លាប់ រួមមានទី១ ឈ្មោះស៊ុន កិ អាយុ២៥ឆ្នាំ រស់នៅភូមិគោក កន្ទើង ឃុំគោកកន្ទើង ស្រុកថ្មពួក ខេត្ដបន្ទាយ មានជ័យ,ទី២ ក្មេងប្រុស វឹង លីហួន អាយុ៩ ឆ្នាំ  រស់នៅក្រុមទី៥ ភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្ដបាត់ដំបង ។ ដោយឡែក នារីជាគូដណ្ដឹង មានឈ្មោះ វឹង ជីវិន អាយុ២០ឆ្នាំ រងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យ មិនទាន់ស្គាល់អត្ដសញ្ញាណ នៅឡើយទេ ។

ដោយឡែករថយន្ដបង្កហេតុ និងម៉ូតូរបស់ជន រងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក ដើម្បីរង់ ចាំការដោះស្រាយបន្ដ ខណៈដែលអ្នកបើក រថយន្ដឱ្យថៅកែដួង បានរត់គេចខ្លួនបាត់។






ដោយដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]