ទោះមានកូនមុនរៀបការ Es Kantaphong បានដឹកដៃមិត្តស្រី ទៅធ្វើរឿងមួយនេះហើយ

//s5.kh1.co/93/93b37c785769db72c09b3eb6322ca077d16b98a7.jpg
តារា & កម្សាន្ដ

 ២០-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ទោះបីជាមានកូនអំឡុងពេលមិនទាន់ថ្ងៃរៀបការក៏ពិតមែន ប៉ុន្តែ តារាប្រុស Es Kantaphong បាននាំនារីដែលខ្លួនស្រលាញ់ទៅចុះសំបុត្រអាពាហ៍ពិពាហ៍ ក្លាយជាប្ដីប្រពន្ធពេញច្បាប់ លែងឲ្យអ្នកណានិយាយមិនល្អទៀតហើយ។

ថៃ៖ ជាការពិតណាស់ កាលពីប៉ុន្មានខែមុន តារាសម្ដែងប្រុស ដែលមានប្រជាប្រិយភាពខ្លាំង ប្រចាំទូរទស្សន៍ប៉ុស្ដ៍លេខ៧ ថៃ លោក Es Kantapong បានធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើល ជាមួយនឹងដំណឹង នៃការបំពាក់ចិញ្ជៀន ជូនមិត្តស្រីដែលជាជនជាតិអាឡឺម៉ង់ ដើម្បីសុំនាងរៀបការ បន្ទាប់ពីនារីរូបនោះ កំពុងពរពោះកាន់តែធំទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ តារាប្រុសរូបនេះ ក៏ធ្លាប់បានបង្ហើបប្រាប់ផងដែរថា បើទោះបីជាពួកគេមានកូន មុនពេលថ្ងៃរៀបការក៏ពិតមែន តែពួកគេ ក៏មានគម្រោងថានឹងរៀបការនៅក្នុងឆ្នាំនេះផងដែរ ប៉ុន្តែដោយសារតែ មានបញ្ហាជំងឺ Covid-19 កើតឡើង ទើបធ្វើឲ្យគម្រោងនៃការរៀបចំថ្ងៃរៀបការ របស់ពួកគេបានពន្យាពេល។

យ៉ាងណាមិញ ថ្មីៗនេះ តារាប្រុសរូបនេះ ហាក់មិនបានខ្វល់ខ្វាយពាក្យគេតិះដៀល រឿងមានកូនមុនរៀបការឡើយ ដោយលោក បានធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើលម្ដងទៀត ដោយបាននាំមិត្តស្រី ទៅចុះសំបុត្រអាពាហ៍ពិពាហ៍ ជាផ្លូវការ ក្លាយជាប្ដីប្រពន្ធស្របច្បាប់ ដោយមានសាក្សីច្បាស់លាស់ ជាច្រើននាក់ ចាំអបអរសាទរ ទាំងទឹកមុខញញឹមបិតមាត់មិនជិតតែម្ដង។

ស្របគ្នានេះដែរ នៅពេលអ្ន​កគាំទ្រ បានឃើញដូចនេះហើយ ពិតជានាំគ្នាសប្បាយចិត្តមិនស្ទើរនោះទេ នៅពេលដែលឃើញ Idol របស់ខ្លួន បានភ្ជាប់ចំណងស្នេហ៍ជាមួយនារីដែលខ្លួនស្រលាញ់ពេញច្បាប់បែបនេះ បើទោះជាមិនទាន់បានរៀបការតាមប្រពៃណីមែន តែយ៉ាងណានេះក៏ជាទំនួលខុសត្រូវដ៏ប្រសើរផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

Es Kantapong
Es Kantapong
Es Kantapong និងភរិយា
Es Kantapong និងភរិយា
Es Kantapong និងភរិយា
Es Kantapong និងភរិយា
Es Kantapong និងភរិយា
Es Kantapong និងភរិយា
Es Kantapong និងភរិយា
Es Kantapong និងភរិយា
Es Kantapong និងភរិយា
Es Kantapong និងភរិយា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T