៤ឆ្នាំ ដែល បូព្រឹក្ស និងដេវីត ស្រលាញ់គ្នា តើពួកគេ បានសាងអ្វីខ្លះ?

//s5.kh1.co/af/af1368e797fa8d3b23dc8d94740efa8a05243514.jpg
តារា & កម្សាន្ដ

 ១៩-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

អាចនិយាយបានថា លោក ជី ដេវីត និង កញ្ញា ទេព បូព្រឹក្ស ជាតារាចម្រៀងដែលទទួលពាក្យរិះគន់ច្រើនក្នុងវិស័យសិល្បៈ តែអ្នកទាំងពីរនៅតែជម្នះឧបសគ្គ រហូតបានជោគជ័យដូចបច្ចុប្បន្ននេះ។

ភ្នំពេញ៖ តារាចម្រៀងពូកែរ៉េប មានឈ្មោះល្បីល្បាញក្នុងវិស័យសិល្បៈ លោក ជី ដេវីត និង កញ្ញា ទេព បូព្រឹក្ស ពេលនេះអ្នកទាំងពីរ កាន់តែទទួលបានប្រជាប្រិយភាពខ្លាំងជាងមុន។ ជាពិសេស អ្នកទាំងពីរក៏ជាគូស្នេហ៍ជាមួយគ្នាផងដែរ ដោយតារាប្រុសស្រីពីរដួងនេះ បានទាក់ទងគ្នាអស់រយៈពេល ៤ឆ្នាំហើយ បើគិតមកត្រឹមពេលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើទោះបីទើបតែទាក់ទងគ្នាបាន ៤ឆ្នាំ តែ ជី ដេវីត និង ទេព បូព្រឹក្ស មានចំណងស្នេហារឹងមាំ តែងតែបង្ហាញពីជីវិតគូយ៉ាងផ្អែមល្ហែមចំពោះគ្នាជានិច្ច។ ម្យ៉ាងវិញទៀត គូស្នេហ៍មួយគូនេះ តែងតែមានអ្វីថ្មីៗសម្រាប់អ្នកគាំទ្រ តាមរយៈបទចម្រៀងច្រៀងរួមគ្នាទៀតផង។ ក្នុងនោះដែរ ប្រិយមិត្តធ្លាប់តែឃើញ ជីវិតគូជារាងរាល់ថ្ងៃរបស់តារាប្រុសស្រីមួយគូនេះ តែងាកមកដឹងពីទំនាក់ទំនងពួកគេរយៈ៤ឆ្នាំ ដែលចាប់ផ្ដើមស្រលាញ់គ្នា តើពួកគេ បានសាងអ្វីខ្លះជាមួយគ្នា?

ទី១៖ ជីវិតក្នុងវិស័យសិល្បៈ

ជាការពិតណាស់ ដូចដែលទស្សនិកជន និងហ្វេន ជី ដេវីត និង ទេព បូព្រឹក្ស បានដឹងរួចមកហើយថា គូស្នេហ៍មួយគូនេះ តែងតែជួបព្យុះភ្លៀង ការរិះគន់ពីសំណាក់មហាជនមួយចំនួន តែទោះបីជាយ៉ាងណា ក៏អ្នកទាំងពីរ នៅតែខំជម្នះតស៊ូអាចឈរជើងលើវិថីសិល្បៈរួមគ្នា រហូតទទួលបានភាពជោគជ័យដូចពេលបច្ចុប្បន្នេះន។ បើទោះបី ពេលនេះ ជី ដេវីត និង ទេព បូព្រឹក្ស មិនស្ថិតនៅក្នុងផលិតកម្ម ហើយជាតារាឯករាជ្យ ក៏ពួកគេនៅតែមានកេរ្ដិ៍ឈ្មោះល្បីល្បាញដដែល។

ទី២៖ ជីវិតឯកជន

ក្រោយទាក់ទងគ្នាអស់ ៤ឆ្នាំមកនេះ យើងសង្កេតឃើញថា ជី ដេវីត និង ទេព បូព្រឹក្ស មួយរយៈចុងក្រោយនេះ អ្នកទាំងពីរតែងតែបង្ហាញពីទំនាក់ទំនងស្នេហាយ៉ាងស្អិតរមួត និងយល់ចិត្តគ្នាកាន់តែខ្លាំងឡើងៗទៀតផង។ បើងាកទៅមើលស្នាដៃ និងរឿងរ៉ាងសាងរួមគ្នាវិញ ពេលនេះពួកគេបានចាប់ដៃគ្នា បើជំនួញ និងបង្កើតផលិតផលឈ្មោះខ្លួនឯងផ្ទាល់ កំពុងទទួលបានជោគជ័យ និងមានការគាំទ្រច្រើនទៀតផង។

បន្ទាប់ពីជោគជ័យលើវិថីសិល្បៈ និងជោគជ័យលើមុខជំនួញ ជី ដេវីត និង ទេព បូព្រឹក្ស កាន់តែមានជីវិតហ៊ឺហារ ស៊ីវិល័យជាមុន ហើយតែងតែមានដំណើរកម្សាន្តទៅដើរលេងក្រៅប្រទេសជាញឹកញាប់ជាមួយគ្នាផងដែរ។ ជាពិសេស តារាពីរដួងនេះ តែងតែប្រើប្រាស់សម្ភារៈម៉ាកល្បីៗ ទិញគ្រឿងពេជ្រពាក់ជ្រែកខ្លួនទៀតផង។ ហើយកាលពីម្សិលមិញនេះ ជី ដេវីត ក៏បានបំពេញបំណង ទេព បូព្រឹក្ស ទិញកាដូជាឡានស៊េរីទំនើបម៉ាក Roll Royce សម្រាប់អបអរថ្ងៃ Anniversary ៤ឆ្នាំ ធ្វើឲ្យ ទេព បូព្រឹក្ស រំភើបដល់ស្រក់ទឹកភ្នែក។

គួរម្លឹកផងដែរថាទម្រាំ គូស្នេហ៍មួយគូនេះ ឈានជើងមកដល់ចំណុចជោគជ័យដល់សព្វថ្ងៃនេះ ពួកគេបានឆ្លងកាត់ព្យុះភ្លេង ពាក្យរិះគន់មិនចេះតិចនោះទេ តែអ្នកទាំងពីរនៅតែជម្នះអាចក្លាយជាតារាជោគជ័យ មានអ្វីគ្រប់យ៉ាងដែលខ្លួនចង់បានបែបនេះ៕

សូមទស្សនារូបភាពខាងក្រោម៖ 

  លោក ជី ដេវីត និង កញ្ញា ទេព បូព្រឹក្ស 
  លោក ជី ដេវីត និង កញ្ញា ទេព បូព្រឹក្ស 
  លោក ជី ដេវីត និង កញ្ញា ទេព បូព្រឹក្ស 
  លោក ជី ដេវីត និង កញ្ញា ទេព បូព្រឹក្ស 
  លោក ជី ដេវីត និង កញ្ញា ទេព បូព្រឹក្ស 
  លោក ជី ដេវីត និង កញ្ញា ទេព បូព្រឹក្ស 
  លោក ជី ដេវីត និង កញ្ញា ទេព បូព្រឹក្ស 
  លោក ជី ដេវីត និង កញ្ញា ទេព បូព្រឹក្ស 
  លោក ជី ដេវីត និង កញ្ញា ទេព បូព្រឹក្ស 
  លោក ជី ដេវីត និង កញ្ញា ទេព បូព្រឹក្ស 
  លោក ជី ដេវីត និង កញ្ញា ទេព បូព្រឹក្ស 
  លោក ជី ដេវីត និង កញ្ញា ទេព បូព្រឹក្ស 
  លោក ជី ដេវីត និង កញ្ញា ទេព បូព្រឹក្ស 
  លោក ជី ដេវីត និង កញ្ញា ទេព បូព្រឹក្ស 
  លោក ជី ដេវីត និង កញ្ញា ទេព បូព្រឹក្ស 
  លោក ជី ដេវីត និង កញ្ញា ទេព បូព្រឹក្ស 
  លោក ជី ដេវីត និង កញ្ញា ទេព បូព្រឹក្ស 
  លោក ជី ដេវីត និង កញ្ញា ទេព បូព្រឹក្ស 
  លោក ជី ដេវីត និង កញ្ញា ទេព បូព្រឹក្ស 
  លោក ជី ដេវីត និង កញ្ញា ទេព បូព្រឹក្ស 
ទេព បូព្រឹក្សងួន ចាន់ដេវីត
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T