ឈប់សង្ស័យទៅ! ក្រោយមានគេថា Pors​he កំពុងតាមចែចង់ខ្លួន Koi មិនចាំយូរ ចេញមកមកនិយាយថា...

//s5.kh1.co/65/653ca7bc95549a1c7d100e51a14b6c26c8b664b1.jpg
តារា & កម្សាន្ដ

 ១៩-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ខ្ជឹលឲ្យគេសង្ស័យច្រើន អំពីព័ត៌មានចេញផ្សាញថា តារាប្រុស Porshe កំពុងតាមចែចង់ខ្លួន Koi ចេញមកនិយាយចំនៅក្នុងខមិនឆ្លងឆ្លើយជាមួយហ្វេនៗថា មិនដែលទាំងស្គាល់គ្នាផង ឲ្យមានទំនាក់ទំនងយ៉ាងម៉េចទៅ។

ថៃ៖ ថ្មីៗនេះ ព័ត៌មានដែលធ្វើឲ្យអ្នកគាំទ្រជាច្រើន កំពុងមានការចាប់អារម្មណ៍ខ្លាំង នៅពេលដែលលេចឮដំណឹងថា តារាប្រុសល្បីឈ្មោះ Porshe Saran បានកំពុងតែព្យាយាមតាមចែចង់តារាស្រី Koi Arachaporn នៅតាមបណ្ដាញសង្គមអ៊ីនស្តាក្រាមរបស់នាង ដោយ តារាប្រុសរូបនេះ តែតែចូលខមិនគ្រប់រូបរបស់ Koi ជាញញឹកញាប់ ដែលធ្វើឲ្យគេកាន់តែសង្ស័យថាតារាប្រុសស្រីមួយគូនេះកំពុងមានទំនាក់ទំនងនឹងគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយមានព័ត៌មានចំផ្សាយជាច្រើន មិនចេះចប់រយៈពេលប៉ុន្មានថ្ងៃនេះ ស្រាប់តែ តារាស្រី Koi ចេញមកទម្លាយអារម្មណ៍ពិត ឈប់ឲ្យអ្នករាល់គ្នាមានការសង្ស័យច្រើនទៀត ដោយនាងបានបកស្រាយតាមរយៈខមិនឆ្លងឆ្លើយជាមួយហ្វេនៗថា៖

ខ្ញុំបានឃើញព័ត៌មាន បានចេញផ្សាយជាហូរហែរ ដោយបានយល់ច្រឡំមកលើខ្ញុំជាមួយនឹងបងប្រុសម្នាក់នោះ (Porshe)។ តាមពិតទៅ ខ្ញុំមិនដែលស្គាល់គាត់នោះឡើយ ហើយក៏មិនដែលសូម្បីទាំងរួមការងារ ឬនិយាយជាមួយគ្នា ប៉ុន្តែខ្ញុំតែងតែឃើញគាត់ (Porshe) ចូលមកខមិនជារូប Emoji សើច រាល់ផុសរបស់ខ្ញុំនៅលើអ៊ីនស្តាក្រាមជាញឹកញាប់។ ខ្ញុំគិតថា ជារឿងធម្មតានោះទេ គាត់គ្រាន់តែពេញចិត្តជាមួយនឹងការងាររបស់ខ្ញុំប៉ុណ្ណោះ ដូច្នេះ ខ្ញុំមិនអាចបញ្ជាក់ថា ពួកយើងគឺមានទំនាក់ទំនងនឹងគ្នាឬអត់បាននោះទេ។ ហើយពេលនេះខ្ញុំក៏មិនទាន់គិតគូដល់រឿងមានគូរស្រករអីដែរ ព្រោះចង់នៅធ្វើការឲ្យបានល្អសិន...។

Koi Arachaporn

ស្របពេលនោះដែរ បន្ទាប់ពីបានឃើញ តារាស្រីរូបនេះ បកស្រាយតាមរយៈខមិនឆ្លងឆ្លើយជាមួយហ្វេនៗផ្ទាល់មក ហ្វេនៗក៏លែងមានការសង្ស័យអ្វីទៀតដែរ ក្រោយបានដឹងការពិតទាំងអស់នោះ៕

ទស្សនារូបភាពខាងក្រោម៖

Porshe Saran
Porshe Saran
Porshe Saran
Porshe Saran
Koi 
Koi 
ខមិនរបស់ Porshe ទៅលើរូបរបស់ Koi
ខមិនរបស់ Porshe ទៅលើរូបរបស់ Koi
https://s5.kh1.co/__image/w=650,h=481,q=100/9d/9df499728f3fc612d471db5921ad061d1dd89e9b.jpg
ខមិនរបស់ Porshe ទៅលើរូបរបស់ Koi
ខមិនរបស់ Porshe ទៅលើរូបរបស់ Koi
ខមិនឆ្លងឆ្លើយរបស់ Koi ជាមួយហ្វេនៗ
ខមិនឆ្លងឆ្លើយរបស់ Koi ជាមួយហ្វេនៗ
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T