រាជធានីភ្នំពេញ ៖ ចោរខ្ទើយម្នាក់ ត្រូវបានសមត្ថកិច្ច នគរបាលខណ្ឌចំការមន និងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ចាប់ខ្លួនបាននៅចំណុច ជិតស្ពានហង្សកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ មេសា ២០១៣។

ប្រភពព័ត៌មានឱ្យដឹងថា  ជនសង្ស័យរូបនេះ រួមជាមួយបក្សពួកម្នាក់ទៀត ជិះម៉ូតូម៉ាកស្តេប ពណ៌សលាយខ្មៅ ធ្វើសកម្មភាពឆក់ ទូរស័ព្ទដៃពីជនបរទេសម្នាក់ នៅតាមបណ្តោយផ្លូវលេខ៣១០ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ហើយព្យាយាមរត់គេចពី សមត្ថកិច្ចទីបំផុតត្រូវចាប់ខ្លួនបាននៅ ជិតស្ពានហង្សកោះពេជ្រ ។ ជនសង្ស័យមានឈ្មោះយី វណ្ណារ៉ា អាយុ២២ឆ្នាំ ស្នាក់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បើកម៉ូតូម៉ាកស្តេប ហើយម្នាក់ទៀតរត់គេចខ្លួនបាត់ ។ ប្រភពព័ត៌មានបន្តថា ឈ្មោះយី វណ្ណារ៉ា និងបក្សពួកតែងតែដើរធ្វើសកម្មភាព ឆក់អ្នកដំណើរតាមដងផ្លូវ និងបន្លំលួចទូរស័ព្ទភ្ញៀវតាមឡាន ដោយពួកគេតែងខ្លួនធ្វើជា មនុស្សស្រីសិចស៊ីពេលយប់៕





បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]