កប់ស៊េរី! កាដូ Anniversary ៤ឆ្នាំ ដេវីត ទិញឡានទំនើប Rolls Royce ជូន ទេព បូព្រឹក្ស (មានវីដេអូ)

//s5.kh1.co/8d/8ded0a4497749868899df862f48c4bc61d7f0880.jpg
តារា & កម្សាន្ដ

 ១៩-កក្កដា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

មួយរយៈចុងក្រោយនេះ ជី ដេវីត និងកញ្ញា ទេព​ បូព្រឹក្ស កាន់តែជោគជ័យរយៈមានលុយទិញគ្រឿងពេជ្រពាក់ជ្រែកខ្លួន តែម្សិលមិញនេះ ជីដេវីត ទិញទិញឡានទំនើប Roll Royce ជាកាដូខួប Anniversary ៤ឆ្នាំ។

ភ្នំពេញ៖ គូស្នេហ៍ជាតារាចម្រៀងដូចគ្នា លោក ជី ដេវីត និងកញ្ញា ទេព បូព្រឹក្ស កាន់តែទទួលបានកេរ្ដិ៍ឈ្មោះល្បីល្បាញក្នុងសង្គមសិល្បៈ ដោយពេលនេះ តារាប្រុសស្រីពីរដួងនេះ ក៏មានភាពមមាញឹកជាមួយការងារខ្លាំងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ជី ដេវីត និងកញ្ញា ទេព បូព្រឹក្ស ជាគូស្នេហ៍ ដែលតែងតែធ្វើឲ្យអ្នកគាំទ្រជាច្រើនច្រណែននឹងអ្នកទាំងពីរ តាមរយៈសកម្មភាពស្វីតៗ និងបង្ហាញពីក្ដីស្រលាញ់ចំពោះគ្នាកាន់តែខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ ម្យ៉ាងវិញទៀត ក្រៅពីជោគជ័យលើរឿងស្នេហាហើយ គូស្នេហ៍មួយគូនេះ ក៏បើកជំនួញផ្ទាល់ខ្លួនជាមួយគ្នាផងដែរ។ ដោយមួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា តារាប្រុសស្រីមួយគូនេះ តែងតែប្រើប្រាស់នៅសម្ភារៈម៉ាកល្បីៗ និងនិយមទិញគ្រឿងពេជ្រពាក់ទៀតផង។

ជាក់ស្ដែង កាលពីម្សិលមិញនេះជាថ្ងៃ Anniversary ៤ឆ្នាំ ជី ដេវីត និងកញ្ញា ទេព បូព្រឹក្ស ក្នុងថ្ងៃនោះផងដែរ ជី ដេវីត បានទិញកាដូធំសម្រាប់គូស្នេហ៍ខ្លួនជាប្រភេទឡានស៊េរីទំនើបម៉ាក Rolls Royce ពណ៌ខ្មៅធ្វើឲ្យ ទេព បូព្រឹក្ស រំភើបញញឹមសឹងតែបិទមាត់មិនជិតទៅហើយ។  ក្រោយបង្ហោះវីដេអូ បង្ហាញឡានទំនើបនេះរួច មានអ្នកគាំទ្រជាច្រើនចូលរួមអបអរសាទរអ្នកទាំងពីរ ព្រមទាំងជូនពរអ្នកទាំងពីរឲ្យស្រលាញ់គ្នារហូត និងរង់ចាំដំណឹងល្អ ថ្ងៃចូលរោងការរវាងតារាប្រុសស្រីនេះ ក្នុងពេលឆាប់ៗផងដែរ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

  លោក ជី ដេវីត និងកញ្ញា ទេព បូព្រឹក្ស
  លោក ជី ដេវីត និងកញ្ញា ទេព បូព្រឹក្ស
  លោក ជី ដេវីត និងកញ្ញា ទេព បូព្រឹក្ស
  លោក ជី ដេវីត និងកញ្ញា ទេព បូព្រឹក្ស
  លោក ជី ដេវីត និងកញ្ញា ទេព បូព្រឹក្ស
  លោក ជី ដេវីត និងកញ្ញា ទេព បូព្រឹក្ស
 ឡានថ្មី លោក ជី ដេវីត និងកញ្ញា ទេព បូព្រឹក្ស
 ឡានថ្មី លោក ជី ដេវីត និងកញ្ញា ទេព បូព្រឹក្ស
 ឡានថ្មី លោក ជី ដេវីត និងកញ្ញា ទេព បូព្រឹក្ស
 ឡានថ្មី លោក ជី ដេវីត និងកញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស
ជី ដេវីត និងកញ្ញា ទេព បូព្រឹក្ស
ជី ដេវីត និងកញ្ញា ទេព បូព្រឹក្ស
រូបភាពខាងក្នុងឡានទំនើបបម៉ាក Rolls Royce ជី ដេវីត ទិញជូន ទេព បូព្រឹក្ស
រូបភាពខាងក្នុងឡានទំនើបបម៉ាក Rolls Royce ជី ដេវីត ទិញជូន ទេព បូព្រឹក្ស
វីដេអូ ទេព បូព្រឹក្ស និងជី ដេវីត
ទេព បូព្រឹក្សងួន ចាន់ដេវីត
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T